ពាក្យថាជំនួយ មិនមែនទុក្ខព្រួយ
ជំនួយខ្វល់ខ្វាយ ឲ្យមនុស្សរងទុក្ខ
ស្រណោះសោកស្ដាយ ឈឺចាប់ឥតណាយ
ខ្វាយខ្វល់រាល់ថ្ងៃ។
ពាក្យថាជំនួយ ន័យលើសពីមួយ
តាមអ្នកកែច្នៃ ជួយតាមរូបភាព
ល្អមិនក្រលៃ មិនមែនរាល់ថ្ងៃ
តែន័យល្អពិត។
ពាក្យថាជំនួយ ប្រៀបដូចផ្កាត្រួយ
ដើមឈើជីវិត មានដើមស្លឹកមែក
ផ្លែផ្កាជុំជិត បីដូចគំនិត
គិតរឿងសប្បាយ។
ពាក្យថាជំនួយ គឺជាការជួយ
មានការចំណាយ តិចឬក៏ច្រើន
មិនគិតសោកស្ដាយ តាមកំលាំងកាយ
កំលាំងចិត្តមាន។
ពាក្យថាជំនួយ ជារឿងល្អមួយ
ជួយមនុស្សអត់ឃ្លាន កុំគិតរឿងផ្សេង
កិបកេងបៀតបៀន គ្រប់មនុស្សក្រមាន
តែងមានការជួយ៕
ស្ងាម ក្រឹម( រូបវិទ្យា ) E-mail:sngamkrem@gmail.com |