វាយោបក់ផាត់រសាត់ខ្យល់
និស្សិតយើងថ្កល់តម្កល់ចិត្ត
រៀបចំផែនការដ៏អម្រិត
ជួបជុំញាតិមិត្តអ្នកឧត្ដរ។
សមាគមឧត្តរមានជ័យ
និស្សិតប្រុសស្រីចិត្តអំណរ
រួបរួមសាមគ្គីល្អបវរ
ឆ្នាំថ្មីអបអរភូមិសង្ក្រាន។
ជួបជុំញាតិមិត្តយុវជន
វិទ្យាល័យពន់សិស្សគ្រប់ប្រាណ
បន្ទាយអំពិលសុខក្សេមក្សាន្ដ
សិស្សារួមបានស្ម័គ្រចិត្តជួយ។
ឆ្នាំថ្មីពីរពាន់ដប់ប្រាំមួយ
និស្សិតមួយៗបោះជំពួយ
វឹកហាត់របាំត្រៀមឥតព្រួយ
ត្រុដិរាំបោះពួយឈាននាំមុខ។
ក្រោមការជ្រោមជ្រែងពីសិស្សច្បង
និស្សិតប្អូនបងកាត់ក្ដីសុខ
វឹកហាត់រៀនសមយ៉ាងទំនុក
ជំនៈអស់មុខសព្វកិច្ចការ។
សង្ក្រានភូមិយើងនៅគោកមន
ពីរថ្ងៃខ្ជាប់ខ្ជួនសំរាំងការ
ប្រាំបួនទីដប់គាប់ហត្ថា
ល្ហិតល្ហៃអាត្មាកាយល្វត់ល្វន់។
ពោធិសាត់ក្ងោកនិងរបាំត្រុដិ
ម៉ាឌីហ្សូនស្រុតសិស្សតូចតន់
កន្សែងស្នេហ៍អើយដ៏ទន់ភ្លន់
ត្រឡោកគោះលាន់ទោទន់ឆាក។
សប្បាយម្ល៉េះទេញីកែងជើង
មនុស្សម្នាគ្នាយើងគ្មានសម្រាក
ចប់ភ្លាមរៀបចំរើរមូរដាក់
បង្វេចស្កេកស្កាក់ចាកតការ។
បន្ដដំណើរឥតស្រឡៅ
មូលមីសម្ដៅទៅវត្តវ៉ា
ពងទឹកវត្តថ្លៃដ៏អស្ចារ្យ
ដប់មួយក្សត្រាតសង្ក្រាន។
រួតរាស់ចាត់ចែងស្រូតដំណើរ
ម៉ូតូយន្ដប្រើពុំស្រាកស្រាន្ដ
ឆ្ពោះសំដៅទៅអំពិលថ្កាន
ភូមិមានភូមិបានវត្តអំពិល។
ដប់ពីរនេះណាស្ទើរក្ស័យប្រាណ
សិស្សតូចកល្យាណឈឺវវិល
បិទថ្ងាសពាសពេញឡើងកក្ដិល
ទិញថ្នាំឡើងវិលសិស្សច្បងយើង។
ដប់បីបញ្ចប់សង្ក្រានថ្លៃ
មីងមាប្រពៃភូមិគូស្ដើង
គាំទ្រសរសើរលើកតម្កើង
និស្សិតផងយើងរួមសម្ដែង។
ស្រះអូតាហាំផ្ដាំអរគុណ
ទឹកចរជោជន់ងូតសម្ញែង
និស្សិតប្អូនបងអស់តំណែង
សូមលាជាក់ស្ដែងភូមិគូអើយ។
មិនទាន់បញ្ចប់សព្វសេចក្ដី
គ្នីគ្នាលកលៃផាតធីវើយ
រាំធូនបញ្ចប់កិច្ចបង្ហើយ
ទឹកភ្នែកឥតស្បើយលាបែកគ្នា៕វាយោបក់ផាត់រសាត់ខ្យល់
និស្សិតយើងថ្កល់តម្កល់ចិត្ត
រៀបចំផែនការដ៏អម្រិត
ជួបជុំញាតិមិត្តអ្នកឧត្ដរ។
សមាគមឧត្តរមានជ័យ
និស្សិតប្រុសស្រីចិត្តអំណរ
រួបរួមសាមគ្គីល្អបវរ
ឆ្នាំថ្មីអបអរភូមិសង្ក្រាន។
ជួបជុំញាតិមិត្តយុវជន
វិទ្យាល័យពន់សិស្សគ្រប់ប្រាណ
បន្ទាយអំពិលសុខក្សេមក្សាន្ដ
សិស្សារួមបានស្ម័គ្រចិត្តជួយ។
ឆ្នាំថ្មីពីរពាន់ដប់ប្រាំមួយ
និស្សិតមួយៗបោះជំពួយ
វឹកហាត់របាំត្រៀមឥតព្រួយ
ត្រុដិរាំបោះពួយឈាននាំមុខ។
ក្រោមការជ្រោមជ្រែងពីសិស្សច្បង
និស្សិតប្អូនបងកាត់ក្ដីសុខ
វឹកហាត់រៀនសមយ៉ាងទំនុក
ជំនៈអស់មុខសព្វកិច្ចការ។
សង្ក្រានភូមិយើងនៅគោកមន
ពីរថ្ងៃខ្ជាប់ខ្ជួនសំរាំងការ
ប្រាំបួនទីដប់គាប់ហត្ថា
ល្ហិតល្ហៃអាត្មាកាយល្វត់ល្វន់។
ពោធិសាត់ក្ងោកនិងរបាំត្រុដិ
ម៉ាឌីហ្សូនស្រុតសិស្សតូចតន់
កន្សែងស្នេហ៍អើយដ៏ទន់ភ្លន់
ត្រឡោកគោះលាន់ទោទន់ឆាក។
សប្បាយម្ល៉េះទេញីកែងជើង
មនុស្សម្នាគ្នាយើងគ្មានសម្រាក
ចប់ភ្លាមរៀបចំរើរមូរដាក់
បង្វេចស្កេកស្កាក់ចាកតការ។
បន្ដដំណើរឥតស្រឡៅ
មូលមីសម្ដៅទៅវត្តវ៉ា
ពងទឹកវត្តថ្លៃដ៏អស្ចារ្យ
ដប់មួយក្សត្រាតសង្ក្រាន។
រួតរាស់ចាត់ចែងស្រូតដំណើរ
ម៉ូតូយន្ដប្រើពុំស្រាកស្រាន្ដ
ឆ្ពោះសំដៅទៅអំពិលថ្កាន
ភូមិមានភូមិបានវត្តអំពិល។
ដប់ពីរនេះណាស្ទើរក្ស័យប្រាណ
សិស្សតូចកល្យាណឈឺវវិល
បិទថ្ងាសពាសពេញឡើងកក្ដិល
ទិញថ្នាំឡើងវិលសិស្សច្បងយើង។
ដប់បីបញ្ចប់សង្ក្រានថ្លៃ
មីងមាប្រពៃភូមិគូស្ដើង
គាំទ្រសរសើរលើកតម្កើង
និស្សិតផងយើងរួមសម្ដែង។
ស្រះអូតាហាំផ្ដាំអរគុណ
ទឹកចរជោជន់ងូតសម្ញែង
និស្សិតប្អូនបងអស់តំណែង
សូមលាជាក់ស្ដែងភូមិគូអើយ។
មិនទាន់បញ្ចប់សព្វសេចក្ដី
គ្នីគ្នាលកលៃផាតធីវើយ
រាំធូនបញ្ចប់កិច្ចបង្ហើយ
ទឹកភ្នែកឥតស្បើយលាបែកគ្នា៕
ណិម សាលី(Managemeant)
E-mail:nemsaly1095@gmail.com
|