ស្រលាញ់ស្រុកខេត្តសែនអាល័យ
ចិត្តគិតរាល់ថ្ងៃមិនចង់ឃ្លាត
មិនដឹងពេលណាបានជួបទៀត
កាត់ចិត្តស៊ូឃ្លាតព្រោះស្រលាញ់។
ស៊ូឃ្លាតពីខេត្តដ៏កំសត់
មិនបដិសេធមិនចុះចាញ់
ហើយព្រមតស៊ូទុក្ខទោម្នេញ
ទោះគេបណ្ដេញមិនរុញរា។
តស៊ូដើម្បីរីកចម្រើន
តែកុំភ្លើតភ្លើនព្រោះអ្នកជា
បំណងគោលដៅទាំងអស់គ្នា
លំបាកវេទនារីកចម្រើន។
ត្រូវតែតស៊ូការលំបាក
រស់នៅតោកយ៉ាកមិនគ្រប់គ្រាន់
ពេលឃើញខេត្តគេគឺជឿនលឿន
ត្រូវមានជំរឿនធនធានមនុស្ស។
ខ្លួនជានិស្សគិតអោយឆ្ងាយ
និងការសប្បាយខ្លួនយើងនោះ
គិតដល់សង្គមដោយចិត្តស្មោះ
យើងតោះ! រួមគ្នាជួយខេត្តយើង៕
សាវឿត សុដំ( គ្រប់គ្រង ទេសចរណ៍)
E-mail: savertsodom@gmail.com
|