ដោយ ត្រា
ជាធម្មតាទេដែលប្រជាជនក្នុងប្រទេសតែមួយជាមួយគ្នា តែតំបន់ផ្សេងដោយឡែកពីគ្នាមានការនិយាយស្ដីខុសគ្នាទៅតាមតំបន់នីមួយៗ។ ជាក់ស្ដែងនៅតាមទីក្រុង ឬ ទីប្រជុំជនធំៗខ្លះគាត់ និយាយជាភាសាកំនើតពីជីដូនជីតា ជាភាសា <<អាណឹង អាចឹង>> ហើយក៏មានខេត្ដជាច្រើនដែរដែលគេប្រើភាសាដូចឬប្រហាក់ប្រហែលអ្នកនៅតាមទីក្រុង។ តែចំពោះខែត្រឧត្ដរមានជ័យវិញគឺ ជាខែត្រដែលទើបតែកើតពីការកាត់ផ្ដាច់ចេញពីខែត្របន្ទាយមានជ័យ និង ខែត្រសៀមរាប តែមាន មនុស្សរស់នៅតាំងពីយូរយារណាស់មកហើយ គឺការនិយាយស្ដីប្រាស្រ័យទាក់ទងគ្នាគឺប្រើទាំងភាសា រដឺន ប្រើទាំងគ្រាមភាសាក៏មិនមានជាបញ្ហាអ្វីដែរឬនិយាយតាមអក្សរ តាមវចនានុក្រមសម្ដេចសង្ឃ ជួន ណាតក៏បាន។ និយាយទៅសព្វថ្ងៃនេះក្រៅពីការប្រើប្រាស់គ្រាមភាសាមនុស្សដែលរស់ នៅតំបន់ផ្សេងឬខែត្រផ្សេងក៏គាត់អាចស្ដាប់បានច្រើនដែរតែពិបាកបន្តិច។ តែបើប្រជាជននៅឧត្ដរ មានជ័យប្រើជាគ្រាមភាសាវិញអ្នកនៅតំបន់ផ្សេងគឺកម្រនឹងស្ដាប់បានណាស់។ ក្នុងនេះខ្ញុំនិងដកស្រង់និងសង្ខេបយកគ្រាមភាសាមួយចំនួនដែលកំពុងតែប្រើប្រាស់សព្វថ្ងៃ ។
ពាក្យថា ” ប៉ាក់ប្លាត “ឬ” ព្លិញប្លាត ” ពាក្យនេះខ្ញុំជឿថាក្រៅពីអ្នកនៅក្នុងតំបន់នេះគឺមិនអាចស្ដាប់បានទេ គឺវាមានន័យថា “ មេអំបៅ “។
ពាក្យថា” ឆោងរ៉ង “ ពាក្យនេះមានន័យថា “ ប្រឡាយទឹកហូរសងខាងផ្លូវ ។
ពាក្យថា” ផ្លូវកញ្ឆែង “ ពាក្យនេះមានន័យថា “ ផ្លូវរលាក់ ផ្លូវដែលមានកន្លុកតូចធំច្រើនពេញផ្លូវរហូត”។
ពាក្យថា” ជូងកាក់ ” ពាក្យនេះមានន័យថា “ ជម្រាបសួរ “ គេប្រើពាក្យនេះសម្រាប់បង្ហាត់បង្រៀនកូនក្មេងឲ្យចេះជម្រាបសួរនរណាម្នាក់ ។
ពាក្យថា” ដុប ” ពាក្យនេះមានន័យថា” ព្រៃ, កម្ពកព្រៃ “។
ពាក្យថា” ដើរសំរង “ ពាក្យនេះមានន័យថា” ដើរប្រមាញ់, ដើរបរបាញ់សត្វព្រៃ”។
ពាក្យថា” អុច “ ពាក្យនេះមានន័យថា” ដុត “ គេអាចប្រើវាបានតែពេលខ្លះទេដូចជា៖ អុចព្រៃ អុចទៀន អុចធូប...តែគេមិនអាចប្រើវាជាមួយពាក្យជាច្រើនដូចជា៖ អុចត្រី អុចមាន់...។
ពាក្យថា” សំបើម” មានន័យថា ”ណាស់“ ឧទាហរណ៍ៈធំសំបើមៈ ប្រែថាធំណាស់។ តែបើ ប្រើចំពោះភាពស្រស់ស្អាតវិញ សំបើម ប្រែថាសង្ហា,លយឆាយ, ហឺហា...។
ពាក្យថា” ទេរ្អុយ? “ ពាក្យនេះមានន័យ” មែនទេ?,មែនឬទេ,មែនឬអត់?”។
ពាក្យថា”អាក្រក់អាក្រៃ” ពាក្យនេះមានន័យថា ”អាក្រក់ខ្លាំងណាស់"។
ពាក្យថា”អាយ៉ូស” មានន័យថា”អាយុ” ឧទាហរណ៍ៈអាយ៉ូសវែង,មានន័យថាអាយុវែង។
ពាក្យថា”ម៉ែវ ឬ ម៉ៀវ” ពាក្យនេះមានន័យថា ”ឆ្មា”។
ពាក្យថា”ថឺអុយ?” ពាក្យនេះមានន័យថា” ធ្វើអ្វី?”។
ពាក្យថា”រ៉ក់ៗ” ពាក្យនេះមានន័យថា”ក្បែៗ,ជិតៗ។
ពាក្យថា”រ្អៀក” ពាក្យនេះមានន័យថា” ខ្ពើមណាស់, រអើមណាស់។
ពាក្យថា”អាប៉ោង,អាង៉ា,អានាង” ពាក្យទាំងនេះមានន័យថា” អាអូន,កូនប្រុស,ចៅប្រុស។
ពាក្យថា ”ខ្លឺក” មានន័យថាក្រញរ <<ឧទាហរណ៍ៈ ខ្លឺកតែឡូវនេះហ៊ីយ! មានន័យថាៈក្រញរតែ ឥឡូវហ្នឹង>>។
ពាក្យថា ”ថាអុយ?” មានន័យថាៈ ថាម៉េច?