ដោយ ត្រា
ចាប់ តាំងពីមានការទាស់ទែងគ្នារវាងប្រជាជនកម្ពុជានិងប្រជាជនថៃដោយ សារតែប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក។តាំងពីព្រឹត្តិការនេះបានកើតឡើងប្រទេសថៃមានទំនាស់ជាមួយ នឹងប្រទេសកម្ពុជារហូតមកដល់សព្វថ្ងៃ។មិនត្រឹមតែជារឿងប្រាសាទ ព្រះវិហារប៉ុណ្ណោះទេ ថៃដែលហៅថា សៀមនេះបានប៉ុនប៉ងលុកលុយទឹកដីខ្មែរតាមជួរភ្នំដងរ៉ែកនៅតំបន់ ប្រាសាទព្រះវិហារនិងប្រាសាទតាក្របីដែលសង់នៅលើភ្នំដងរ៉ែក។
តាំង តែពីពេលនោះហើយដែលតាមជួរភ្នំដងរ៉ែកតំបន់ប្រាសាទតាមាន់និង ប្រាសាទតាក្របីមានភាពរកាំរកូសអូសបន្លាយពេលយ៉ាងយូរធ្វើអោយ ប្រជាជនមានការព្រួយបារម្ភជាខ្លាំង ដេកមិនលក់បក់មិនល្ហើយ។ រហូតមកដល់ពេលថ្មីៗនេះ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១១ មានការផ្ទុះអាវុធដាក់គ្នារវាងកងកម្លាំងប្រដាប់អាវុធរៀងៗខ្លួន ធ្វើអោយមានអ្នកស្លាប់និងរងរបួសទាំងសងខាងជាច្រើននាក់។ រហូតមកដល់ពេលនេះ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១១ នៅតែបន្តការប្រយុទ្ធគ្នានៅឡើយ។ ចំពោះប្រជាជននៅតំបន់នេះភិតភ័យជាខ្លាំង ហើយសម្រេចចិត្តចាកចេញចោលផ្ទះសំបែងទៅស្នាក់នៅឃុំក្បែរនោះ ដែលឆ្ងាយពីឃុំគោកមនបន្តិច ព្រោះនៅក្នុងឃុំគោកមនត្រូវបាន កងទ័ពសៀមបាញ់កាំភ្លើងធំទម្លាក់ជាច្រើនគ្រាប់ ធ្វើអោយឆេះផ្ទះសំបែងប្រជាពលរដ្ឋជាច្រើនខ្នង ហើយគាត់បាននាំកូនចៅរត់គេចគ្រាប់ផ្លោងទាំងទឹកមុខស្រពោនក្រៀម ក្រំលាយឡំនិងទឹកភ្នែកតិចៗ ទៅនៅតាមជុំរុំជនភៀសខ្លួនដែលអាជ្ញាធរមូលដ្ឋានបានជួយសម្រួល។ ប៉ុន្តែដោយសារតែពេលវេលាប្រថុចញ៉ុចនិងភ័យខ្លាចពេកមានអ្នកខ្លះ អត់បានដាក់ស្បៀងអាហារទៅជាមួយទើបមានខ្លះត្រូវខ្ខីគេនិងខ្លះ ទៀតចូលរួមជាមួយគេម្ដងទៅពីរដង។ យ៉ាងណាមិញដូចដែលយើងបានដឹងស្រាប់ហើយថាការទៅរស់នៅស្រុកគេ ក្នុងពេលវេលាបែបនេះ តើវាមានការលំបាកដូចម្ដេចខ្លះ? ប្រជាពលរដ្ឋ ក្នុងពេលនេះគាត់មិនដឹងជា គិតយ៉ាងណានោះទេ ណាមួយបារម្ភពីប្ដីដែលកំពុងប្រយុទ្ធគ្នាឮតែស្នូរកាំភ្លើងធំ ធ្លាក់មកលើភូមិស្រុករបស់ខ្លួន ហើយខ្លួនក៏ឃ្លាតឆ្ងាយពីគ្រួសារ លុយកាក់ក៏មានបន្តិចបន្តូច ជាប់តាមខ្លួន ចំណែកឯទឹកប្រើប្រាស់ក៏ខ្វះខាតទៀតបញ្ហានេះគឺវារឹតតែលំបាកចំពោះ ក្មេងៗជំនាន់ក្រោយដែលពុំដែលជួបប្រទះនិងសង្គ្រាម រត់គេចគ្រាប់ផ្លោង ភាពស៊ូទ្រាំ និងស្ថានភាពដ៏លំបាកលំបិនបែបនេះ។ មួយវិញទៀតការព្រួយបារម្ភរបស់ដ៏ធំនោះគឺខ្លាចតែគេធ្វើអោយមាន ការកើតឡើងនូវសង្គ្រាមដ៏ធំហើយខែត្រក៏លិចលង់ធ្លាក់ចូលទៅក្នុង ភាពអន្ធការម្ដងទៀត ជីវិតប្រជាពលរដ្ឋត្រូវនិរាសព្រាត់ប្រាស់បងប្អូនកូនចៅប្រពន្ធ ប្ដី។ មួយទៀតប្រសិនបើ គាត់មិនបានមានពេលវេលាក្នុងការប្រកបរបរធ្វើស្រែចម្ការដែលជា អាជីពរបស់គាត់ក្នុងឆ្នាំនេះទេ នោះ នៅឆ្នាំក្រោយនិងមានប្រជាជនជាច្រើនក្នុងស្រុកបន្ទាយអំពិលទទួលរង នូវគ្រោះអត់ឃ្លានជាមិនខាន រីឯខាងវិស័យអប់រំវិញ បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យពុំទាន់បានបើកទ្វាចូលរៀននៅឡើយទេ ឥឡូវនេះព្រោះទាំងគ្រួនិងសិស្សបានរត់គេចគ្រាប់ផ្លោងអស់ទៅហើយ ធ្វើអោយគាត់គិត អំពីការសិក្សារបស់កូនដែលត្រូវនិងត្រៀមប្រលងឌីប្លូម និង បាក់ឌុបទៀតផង។ ដោយ ឃើញថាប្រជាពលរដ្ឋនៅទីនោះពិតជាទទួលរងនូវទុក្ខសោកសង្រេងបែបនេះ មែនក្រុមការងារកាកបាតក្រហមកម្ពុជា ដែលដឹកនាំដោយលោកជំទាវ ប៊ុនរ៉ានីហ៊ុន បានចុះចែកនូវ អំណោយដ៏ជ្រះថ្លា គឺក្នុងមួយគ្រួសារទទួលបាននូវអង្ករ ៥០kg ត្រី ខ១កេស មី១កេស ក្រមា១ ក្រណាត់ និង មុងជ្រលក់ថ្នាំ១។ ហើយប្រជាជនទាំងអស់ទទួលអំណោយទាំង ទឹកមុខក្រៀមក្រំព្រោះការប្រយុទ្ធគ្នារវាងភាគគីទាំងសង្ខារពុំ ទាន់បានបញ្ចប់នៅឡើយទេ តែទោះបីជាយ៉ាងក៏ដោយ ប្រជាពលរដ្ឋទាំងក្នុងស្រុកបន្ទាយអំពិល សូមថ្លែងអំណរគុណចំពោះអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល។
ជា ចុងក្រោយក៏មានប្រជាជនជាច្រើនបានសំណូមពរអោយលោករាជរដ្ឋាភិបាល មេត្តាជួយរិះរកមធ្យោបាយដោះស្រាយនូវបញ្ហានេះអោយបានឆាប់រហ័សនិង ដាច់ស្រេចផងព្រោះខែត្រឧត្ដរមានជ័យប្រជាជនបានជួបទុក្ខសោកនាដកម្ម និងវិប្បដិសារី យូរយារណាស់មកហើយ៕
ជា ចុងក្រោយក៏មានប្រជាជនជាច្រើនបានសំណូមពរអោយលោករាជរដ្ឋាភិបាល មេត្តាជួយរិះរកមធ្យោបាយដោះស្រាយនូវបញ្ហានេះអោយបានឆាប់រហ័សនិង ដាច់ស្រេចផងព្រោះខែត្រឧត្ដរមានជ័យប្រជាជនបានជួបទុក្ខសោកនាដកម្ម និងវិប្បដិសារី យូរយារណាស់មកហើយ៕