កម្ពុជា
គឺជាប្រទេសមួយដែលមានអរិយធម៌
វប្បធម៌
និងទំនៀមទំលាប់ដ៏ល្អភរផង់ហើយមានប្រពៃណីល្អជាងប្រទេសឯទៀត
កូនខ្មែរមានចរឹកត្រឹមត្រូវ
ស្មោះត្រង់ ស្មោះនិងប្រពន្ធប្ដីគ្មានចិត្តក្បត់គ្នាទៅវិញទៅមក
ខ្មែរស្លៀកពាក់សមរម្យតាមប្រពៃណីរបស់ខ្លួន
មិនចេះដើរហើរនៅពេលរាត្រី
ចេះស្ដាប់បង្គាប់ឪពុកម្ដាយ
ជួយការងារផ្ទះសម្បែង
នៅពេលសំរាកពីរការសិក្សា
កាលពីសម័យកណ្ដាល
ប្រជាជនខ្មែរប្រកាន់បានយ៉ាងភ្ជាប់ភ្ជួននៅប្រពៃណីខ្មែរដូចជាការស្លៀកពាក់
មិនបញ្ចេញសិចស៊ីអោយប្រុសៗមើល
សក់ខ្មៅរលួងវែងប្រាស់ស្មា
ស្លៀកពាក់ហួលផាមួង
សារុងសូត្រ មានគ្រឿងអង្ការអមទៀត
ដែលធ្វើអោយសម្រស់់នារីខ្មែរស្អាតរកអ្វីផ្ទឹមគ្មាន
នេះក៏ព្រោះខ្មែរចេះភ្ងាក់រលឹកពីប្រពៃណីដែលបានធ្វើអោយពួកគាត់ទទួលបានភាពល្អប្រសើរ
ជាងនេះទៅទៀតខ្មែរមានពិធីទាកទង់និងប្រពៃណីជាច្រើនទៀត
ដូចជាពិធីចូលម្លប់របស់ស្រ្តីខ្មែរដល់វ័យក្រមុំ
ពិធីភ្ជុំបិណ្ឌ ចូលឆ្នាំខ្មែរ
ពិសាឍបូជា ពីធីរៀបអាពាហ៍ពិពាហ៍
ការសែនព្រេន ។ល។
យើងឃើញថាពិធីទាំងនេះ
កូនខ្មែរទាំងអស់នាំគ្នារៀបចំស្លៀកពាក់់សំលៀកបំពាក់ស្របទៅតាមពិធីផ្សេងៗ
ដែលបានចែងនៅក្នុងគម្ពីប្រពៃណី
ទន្ទឹមនិងការចំនូលចិត្តនៃការស្លៀកពាក់
ខ្មែរមានផ្នត់គំនិតមិនចេះកែងប្រវ៉ាញលើទឹកដីអ្នកជិតខាងឡើយ
ពេលមានការលំបាក
ឬមានធុរ:ខ្មែរតែងជួយគ្នាយ៉ាងសរស្រាក់សរស្រាំក្នុងការសាមគ្គីគ្នារួបរួមគ្នា
ខ្មែរក៏មានចំរៀងទាក់ទង់និងទំនៀមទំលាប់
ក៏ដូចជាវិស័យកីឡានិងវិស័យគ្រប់ប្រភេទទៀត………។ ប៉ុន្តែជាអកុសលមកដល់សម័យបច្ចុប្បន្ន
ខ្មែរប្រែផ្ទុយស្រឡះ
ពីប្រពៃណីដើម ប្រែមកជាខ្មៅងងឹត
ធ្លាក់ទៅក្នុងភាពបរាមុខស្ទើរតែមិនអាចត្រលប់មកវិញបានឡើយ។
កត្តាដែលធ្វើមានភាពផ្លាស់ប្ដូរនៃប្រពៃណីនិងចរឹកនៃកូនខ្មែរមានដូចជា៖
ការហូរចូលប្រពៃណីបរទេស:
នៅពេលដែលកូនខ្មែរបានឃើញសកម្មភាពបរទេស
ស្លៀកខ្លី
កូនខ្មែរងាយនិងទទួលយកព្រោះពួកគេមានភាពល្ងងខ្លៅគិតថាសកម្មភាពបែបនេះ
លូយនិងសង្ហារ
ងាយស្រួលទាក់ទាងបុរសសង្ហារ
ឬក៏ស្រីស្អាត ធ្វើជាសង្សារ។
សំភារ:ទំនើបថ្មី
:
ដោយសារពួកគេវង្វេងនិងវត្ថុមានតម្លៃ
ក៏ដូចជាទាក់ទងផ្នែកសំលៀកបំពាក់ចេះស្លៀកខ្លីបញ្ចេញគល់ភ្លៅ
ដើមដោះ សាច់ពោះ
ស្លៀកសំយ៉ែស(ដែលហៅសិចស៊ី)
មិនគិតសិក្សារៀនសូត្រ
លេងស្ដាប់បង្គាប់ម្ដាយឪពុក
ដើរពាក់កណ្ដាលអធ្រាត
ចូលបាជាមួយប្រុស
ឬស្រីស្នេហ៍
នាំគ្នាចូលសណ្ឋាគារួមមេត្រីមិនគោរពតាមប្រពៃណី
សក់ខ្មៅរលួងប្រែក្លាយជាពណ៍ក្រហមទង់ដែង
សក់វែងប្រែក្លាយជាខ្លី
សុខភាពប្រែជាក្រអើតក្រតូម
មិនចេះគោរពចាស់ទុំ
ចេះលួចចេះប្លន់
ចេះចាប់រំលោភគ្មានត្រាប្រណី
នាំគ្នាទិញស្រីក្មេង
ប្រុសក្មេងមកកំដរកាមតណ្ហា
មិនស្មោះនិងប្រពន្ធប្ដី
ព្រោះតែលុយធ្វើអោយពូកគេធ្លាក់ក្នុងអណ្តូងនរកយ៉ាងព្រៃផ្សៃ
ហើយបន្សល់ទុកជំងឺអេដស៏ដល់គ្រួសារនិងកូនធ្វើអោយពួកគេបាត់បង់អនាគត
កេរ្ដិ៍ឈ្មោះស្អុយរលួយអប់អោនដល់សង្គមទាំងមូល
មិនថាយ៉ាងណានោះទេ
យុវវ័យតែងចង់ដឹងចង់ស្គាល់នៅអ្វីដែលខ្លួនមិនដែលជួបប្រទះ
ព្រោះតែប្រទេសជួបសង្រ្គាមជាច្រើនសតវត្សធ្វើអោយពួកគេបាត់បង់ការសប្បាយ
មកដល់ប្រទេសចប់សង្រ្គាម
ពួកគេចង់បានសេរីភាពចង់សប្បាយអោយអស់ដៃ
តែចង់របស់យុវវជនសម័យថ្មីប្រែផ្ទុយស្រឡះពីសង្គមទាំងមួល
ប្រាស់ចាកពីប្រពៃណីរបស់ខ្មែរទាំងស្រុង។
ហើយងាយធ្វើអោយសង្គមធ្លាក់ក្នុងភាពបរាជ័យ
ធ្វើអោយបរទេសមើលងាយដល់ទំនៀមទំលាប់ខ្មែរ។
ការផ្លាស់ប្ដូររបស់កូនខ្មែរ
ក៏មកពីរដ្ឋាភិបាលមិនសូវខ្វាយខ្វល់
ហើយការខ្វល់ខ្វាយក៏នៅមានចន្លោះប្រហោងច្រើននឹងយុវជន
ចំនែកការសិក្សាវិញពួកគេមិនគិតពីគុណភាពនៃការសិក្សា
គឺចង់បានតែបរិមាណសិស្សជាចំបងចំពោះសាលាមួយចំនួន
ដើម្បីទទួលបានកំរ៉ៃតាមសាលានីមួយៗរបស់ពួកគេ។
ចំនែកអ្នកអប់រំវិញនៅក្នុងសាលានាៗមិនយកចិត្តទុកដាក់ឡើយបង្រៀនយកតែលុយតែប៉ុណ្ណោះ
តែបើនិយាយអោយចំពោះផ្នែកការផ្សព្វផ្សាយតាមទូរទស្សន៍
វិទ្យុ វិញកាន់តែពិបាកភ្នែកមើលជាងផ្នែកផ្សេងៗទៀត
ស្លៀកខ្លីបញ្ចេញសាច់អោយយុវជនយុវនារីប្រព្រឹត្តតាម
ក្មេងៗឆាប់ទទួលយកបែបតារាល្បីៗដូចជា
សក់វែង
សក់ម៉ូតប្លែកៗខុសប្រក្រតីពីទំលាប់សម័យដើម
ជាពិសេសសម័យថ្មីគេបានបង្កើតកន្លែងមិនល្អជាច្រើនពាសពេញទីប្រជុំជនដូចជា
ហាងផឹកស្រា
រង្គសាល
ខារ៉ាអូខេ
បនស្រី និងកន្លែងល្បែងមួយចំនួនទៀតផង។
ចំនែកសម័យសព្វថ្ងៃកូនស្រីមួយចំនួនតូចនាំគ្នាដណ្ដើមខោប្រុសៗ
ស្លៀកមិនអម៉ាស់ឡើយ
ពីមុនការរៀបការគឺពឹងផ្អែកទៅលើម្ដាយឪពុកជាអ្នកសម្រេចចិត្តផ្សំផ្គុំ
តែឥឡូវដូចជាក្រឡាប់ចក្រនៃពិភពថ្មី
កូនស្រីចេះស្វែងរកស្វាមីដោយខ្លួនឯង
អ្នកមានគុណគ្រាន់តែជួយទ្រទ្រង់តែប៉ុណ្ណោះ
បើនិយាយពីអ្នកស្រុកស្រែវិញពីសម័យកណ្ដាល
នៅពេលមានពិធីផ្សេងខ្មែរចេះជួយគ្នា
តែឥឡូវសក់អ្នកណាក្បាលអ្នកនោះ
បើមិនជួលទេពួកគេមិនមកជួយឡើយ
ចំនែកការាំរែកវិញខ្មែរមានទំនៀមទំលាប់មួយគឺអ្នកម្ចាស់កម្មវិធីត្រូវតែដើរសុំកូនស្រីមករាំកំដរកម្មវិធីត្រូវមានការអនុញ្ញាតិពីម្ដាយឪពុក
តែឥឡូវលឺតែសម្លេងបាស
វាដូចសរសៃទាញស្រីៗរាំដូចប្រុស
សំលៀកបំពាក់វិញខើចលើខើចក្រោមលោតកញ្ជោងខ្លាំងជាងប្រុសទៅទៀត
ចុះបុរសវិញយ៉ាងណាដែរ
ចំពោះសកម្មភាពពួកគេមិនធម្មតាទេ
ប្រទេសមានសង្គ្រាមធ្វើខ្លួនអន់ជាងឆ្កែទៅទៀតមិនហ៊ានទាំងកាន់អាវុធផង
តែពេលចប់សង្រ្គាមគេប្រើពាក្យសម្ដីក្អេងក្អាងបង្កើតចរឹតស្ទាវ
ពេលគេរាំងធុងបាសលឺតែកាប់និងចាក់
ខ្ញុំឆ្ងល់ណាស់សូម្បីតែមើលមុខមិនបាន
ថាឯងមើលងាយគេទៅវិញ
ដោយសារតែភាពទំនើងបែបនេះហើយទើបធ្វើពួកគេស្គាល់គុកច្រវាក់
ត្រូវឃ្លាតចាកពីម្ដាយទាំងក្មេង។
ជាចុងក្រោយខ្ញុំសុំអោយមាតាបិតាជួយយកចិត្តទុកដាក់ទៅលើកូនរបស់ខ្លួន
កុំអោយប្រព្រឹត្តិអំពើរខុសឆ្គង
តែក៏សូមអោយយុវជនទាំងអស់កុំគិតតែពីសប្បាយចូរគិតពីសង្គមជាតិយើងផងណា!៕៚បូវិណៃ