រូបភាពពីគេហទំព័រ http://dictionary.tovnah.com |
រដូវវស្សាចូលមកដល់
ទឹកសន្សើមនាពេលព្រឹក
ខ្សល់បក់រអឹកកំដរធម្មជាតិ
នេះបញ្ជាក់ប្រាប់ដល់ប្រជាជនចូលមកដល់រដូវស្លឹកឈើលាស់
រុក្ខជាតិកំពុងតែបញ្ចេញស្លឹកយ៉ាងស្គឹមស្គៃ។
បន្ទាប់មកវាបានបញ្ចេញផ្កាមានពណ៌ចំរុះគ្នាយ៉ាងស្រស់បំព្រង
ក្រអូបឆ្ងុយឆ្ងប់ជះសាយភាយដល់មនុស្សនិងសត្វ។
តែយ៉ាងណាមិញក៏មានសត្វមួយចំនួនកំពុងតែមកក្រេបយកលំអងផ្កាដូចជាសត្វ
ឃ្មុំ កន្លង់
និងសត្វស្លាប់មួយចំនួនទៀត
ហិចហើរពីដើមមួយទៅដើមមួយយ៉ាងគ្រហ៊ឹងអើងកង
នេះបញ្ជាក់ថាវាកំពុងតែសប្បាយ
ស្រែកច្រៀង
ហាក់បីដូចជាវង់ភ្លេងប្រគុំនៅពេលមានពិធីផ្សេងៗ។
ឥឡូវយើងក្រឡេកមើលដើមឈើម្យ៉ាង
គឺដើមព្រីង
ដែលដុះនាកណ្ដាលវាលស្រែ
ឬក៏ព្រៃរបោះ ឬក្បែរមាត់អូរ
ដែលរដូវនេះវាបានបញ្ចេញផ្កាផ្លែយ៉ាងស្គុះស្គាយនៅលើដើមរបស់វា
ក្នុងកំឡុងខែមេសាដល់ខែកក្កដា។
កាលបើរុក្ខជាតិនេះមានផ្លែ
ក៏ជារដូវដែលប្រជាជនប្រកបរបរធ្វើស្រែផងដែរ
ពេលដែលពួកគេសំរាកពីការភ្ជួររាស់
ពួកគេបានបេះទុំព្រីងមកញ៉ាំកំដរនាពេលសំរាកពីកាភ្ជួររាស់។
រុក្ខជាតិព្រីងមានច្រើនប្រភេទដូចជា៖
ព្រីងអាច់ចន្លុះ
ព្រីងបាយ ព្រីងធំ
ព្រីងដំនើប……….។លក្ខណ:របស់ដើមព្រីងនីមួយៗនៅប្រទេសកម្ពុជា៖
ព្រីងអាច់ចន្លុះមានដើមធំៗខ្ពស់មានស្លឹកធំក្រាស់ខុសពីព្រីងមួយចំនួន
ហើយមានផ្លែធំៗរាងពងក្រពើរនៅពេលវាទុំមានពណ៌ខៀវលាយខ្មៅ
ស្លឹកពណ៌បៃតងវាជាប្រភេទស្លឹកគូរសេស
ហើយវាផ្លែមួយឆ្នាំម្ដង។
ព្រីងបាយមានដើមទាបមិនសូវខ្ពស់ប៉ុន្មានទេ
ស្លឹកទ្រនុងទ្រវែងតូចមានពណ៌បៃតងដែរ
វាមានផ្លែតូចខ្លីដូចរាង្គផ្លែក្រូច
ពណ៌ប្រផេះនៅពេលវាចាស់
ហើយពណ៌ខ្មៅរលោងនៅពេលវាទុំហើយមានគ្រាប់តែមួយទេ
ក្នុងផ្លែមួយ។
ព្រីងធំដែលប្រជាជនពេញនិយមនោះមានដើមសមល្មមមិនខ្ពស់ក៏មិនទាបដែរ
ស្លឹកគូសេស ផ្លែធំៗវែងក្នុងមួយផ្លែ
មានគ្រាប់ដល់ទៅ២ឬ៣
រុក្ខជាតិ
នេះងាយបណ្តុះជាងរុក្ខជាតិផ្សេងៗទៀត
យើងគ្រាន់តែយកវាទៅបាចចោលកន្លែងដែលមានសំនើម
វានិងដុះដោយខ្លួនឯងនាពេលរដូវវាទុំ
ប្រជាជននាំគ្នាបេះយកមកលក់បានផងដែរគឺមានតំលៃថោកបន្តិចគេលក់ជាកំប៉ុង
មួយកំប៉ុងតែ៥០០រៀលប៉ុណ្ណោះ
ប៉ុន្តែសំរាប់អ្នកស្រុកស្រែគឺវាថ្លៃខ្លាំងណាស់។
តែនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃស្ទើតែបាត់រុក្ខជាតិព្រីង
ដោយសារ តែកត្តាជាច្រើន
ដែលទាក់ទង់និងកត្តានៃសកម្មភាពមនុស្សល្ងង់ខ្លៅមិនចេះជួយថែរក្សាគិតតែអ្វីដែលធ្វើអោយមហត្តរាយ
ហើយនិងការបាត់បង់។
កត្តាទាំងនោះគឺ
បេះផ្លែហើយនាំគ្នាកាប់យកទាំងដើមផ្ដួលរលំមួយចំនូន
សកម្មភាពប្រកបរបរកសិកម្មហួសប្រមាណ
សកម្មភាពកាប់យកទៅធ្វើអុសដុត។
កត្តាមួយទៀតគឺធម្មជាតិកាលណាវាមានខ្សល់បោក់បក់ធ្វើឲ្យរុក្ខជាតិដួលរលំអស់មួយចំនួនផងដែរ
រុក្ខជាតិនេះមិនសំបូរឬសសំរាប់ទ្រទ្រង់ទេ។
កត្តាមួយទៀតគឺកត្តាដែរចោតខ្លាំងគឺសកម្មភាពប្រកបកសិកម្ម
បើតាមការសង្កេតនឹងការវិភាគមើលទៅ
អនាគតប្រហែលជាយុវជនជំនាន់ក្រោយមិនស្គាល់រុក្ខជាតិនេះផងព្រោះប្រទេសកម្ពុជាកំពុងតែពង្រីងផ្នែកកសិកម្មអោយរីកចំរើនអោយមានការសំបូរបែបទៀតផង
ព្រោះប្រទេសនេះពឹងផ្អែកលើកសិកម្មទាំងស្រុង
ប្រជាជនគ្មានមុខរបរណាក្រៅពីធ្វើស្រូវចិញ្ចឹមក្រពះនោះឡើយ។ ហេតុដូចនេះហើយបានជាខ្ញុំហ៊ានអះអាង
ខ្ញុំសោកស្ដាយណាស់ដែលខ្ញុំមិនមានសកម្មភាពក្នុងការអប់រំប្រជាជនអោយយល់ដឹងពីសង្គមក៏ដូចជាជួយការពារថែរក្សារុក្ខជាតិមានជីវិតអោយស្រស់បំព្រង់
នាកណ្ដាលអោយយើងនេះខ្ញុំសូមអំពាវនាវដល់ប្រជាជនឲ្យជួយបន្សល់ទុកធម្មជាតិមានប្រយោជន៍ផង៕៚
បូ វិណៃ