ឫស្សីជាប្រភេទរុក្ខជាតិដែលដុះចេញពីខ្នែងនិងគល់
វាដុះតាមតំបន់ខ្ពស់កន្លែងណាមានឫស្សីដុះគ្មានរុក្ខជាតិធំៗខ្ពស់ទេ។
គឺមានតែប្រភេទវល្លិ៍ដុះនៅពីក្រោម
ឫស្សីមាន៧ប្រភេទដែលខ្មែរយើងតែងហៅនៅតាមភូមិស្រុក
មួយចំនួនរបស់ប្រទេសកម្ពុជា។
ប្រភេទទីមួយ
:
ជាឫស្សីស្រុកដែលប្រជាជននាំគ្នាយកទៅដាំតាមមាត់របងនិងមុខផ្ទះហើយគេអាចយកវាទៅធ្វើជាទ្រូ
នំក្រឡាន
ស្លឹកវាយកទៅវេចធ្វើអន្សមក្បុង
ហើយវាមានសំបកពណ៌លឿង
ស្លឹកធំបន្តិច
មិនសូវមានបន្លា
មានថ្នាំងវែង
មានរន្ធនៅចាំកណ្ដាលធំសាច់របស់វាស្ដើង។
ប្រភេទទីពីរ
:
ឫស្សីចិនគេតែងដាំនៅតាមភូមិដែរ
ហើយមានលក្ខណ:ដូចនិងឫស្សីស្រុកដែរប៉ុន្តែដើមតូចជាង
និងស្លឹកមានសភាពធំវែងជាង
ហើយមានបន្លាតាមមែកបន្តិច
ស្លឹកវាជួយលំអរបរិស្ថាននៅតាមមុខផ្ទះអោយកាន់តែមានសំរស់
វាបានផ្ដល់ម្លប់សំរាប់អង្គុយលេង។
ប្រភេទទីបី
:
ឫស្សីព្រិចច្រើនដុះនៅតាមតំបន់ទោលទឹកមិនលិច
លក្ខណ:ដើមតូចៗមានបន្លាច្រើន
ដែលមនុស្សមិនអាចចូលរួច
បើសិនមិនឆ្ការវានោះទេ
ហើយមានដើមក្រាស់ដុះញឹកៗឫស្សីនេះវាស្ទើតែគ្មានប្រយោជន៍បន្តិចសោះ
ប៉ុន្តែបើតាមការសង្កេតរបស់ខ្ញុំគឺគេអាចយកទៅធ្វើជារបង
ដែលគេស្រះសំរាប់កុំអោយសត្វចូលយាយីដំនាំតែវាការពារបានតែសត្វមួយចំនួនតែប៉ុណ្ណោះ។
ប្រភេទទីបួន:
ឫស្សីរំលៀកមានដើមតូចស្រលូនត្រង់
មានស្លឹកតែផ្នែកខាងលើ
ផ្នែកខាងក្រោមស្រឡះល្អ
យ៉ាងណាមិញគេបានយកដើមរបស់វាទៅធ្វើជាបន្លួញចាក់គោ
ហើយយកមកធ្វើជាដងអំបោសសំរាប់បោសផ្ទះ
ឫស្សីនេះមិនសូវមានវត្តមាននៅកម្ពុជាទេ។
ប្រភេទទីប្រាំ:
ឫស្សីពីងពួង
ដើមមានលក្ខណ:តាន់
សាច់ក្រាស់
គ្មានបន្លាទេហើយគ្មានប្រហោងកណ្ដាលធំនោះទេ
ឫស្សីនេះគេអាចយកវាទៅធ្វើជាប្រយោជន៍ជាច្រើនដូចជា
យើងយកទៅធ្វើជា
ព្រួលសំរាប់យកទៅស្លាក់យកត្រីនាពេលទឹកតំឡើងនារដូវវស្សា
ក៏ដូចជារដូវទឹកសំរកផងដែរ
ហើយគេយកវាទៅពុះជាបី
ឬ បួន
រួចធ្វើវាឲ្យស្អាតយកទៅធ្វើជារនាប់ផ្ទះជាពិសេសគឺអ្នកស្រុកក្រោមៗច្រើនយកទៅធ្វើលំនៅដ្ឋាននិងរបងផ្ទះ
និងដងត្របក់។
ប្រភេទទីប្រាំមួយ:
ឫស្សីកែវដើមមានលក្ខណ:ធំៗ
ស្លឹកមានពណ៌ប៉ៃតង
មិនមានមែកច្រើនទេ
វាសំបូរស្លឹកច្រើនតែគ្មានបន្លា
ឫស្សីជាតំរូវការរបស់អ្នកស្រុកស្រែចំការ
ដែលឫស្សីនេះគេអាចយកវាទៅធ្វើជារបស់របរបានមួយចំនួនរបស់អ្នកស្រុកឧត្តរមានជ័យដូចជា
ទ្រូ ក្រង់ កញ្ជើរ កញ្ជ្រែង
ល្អី រនាបគ្រែបានផងដែរ។
ប្រភេទទីប្រាំពីរ
:ជាប្រភេទឫស្សីដែលដុះក្នុងព្រៃបែបធម្មជាតិ
ដើមរបស់វាមានពណ៌ខៀវ
ហើយធំជាងគេទាំងអស់ក្នុងចំនោមក្រុមឫស្សីទាំង៧
ឫស្សីនេះមិនដែលនៅឯកកោរតែមួយទេ
វាដុះជាហ្វូងៗ
ប្រសិនជាប្រជាពលរដ្ឋកាត់វាមិនបានដុតគល់ទេវានិងពន្លកមកថ្មី។
ឫស្សីទាំងនេះក៏មានអត្ថប្រយោជន៍ច្រើនណាស់ដែរ
ឧទាហរណ៍ដូចប្រទេសកម្ពុជាធ្លាប់យកឫស្សីធ្វើជារនាំងការពារសត្រូវបានទៀតផង
កាលពីសម័យមួយគឺរាជកាលព្រះអង្គឌួងគ្រប់គ្រងរាជបាល្ល័ង្គនៃទីក្រុងលុងវែកបានបញ្ជាអោយប្រជាជននាំគ្នាដាំឫស្សីជុំវិញព្រះរាជាវាំងប្រមាណជាច្រើនគីឡូ
ដើម្បីទប់ទល់និងការឈ្លានពានពីពួកកងទ័ព្ទសៀមដែលចង់បានទឹកដីសុវណ្ណភូមិនេះ
ជាសំណាងអាក្រក់ចោរអប្រិយ៏ប្រើកលល្បិចបោកបញ្ឆោតធ្វើអោយឫស្សីខ្ទិចអស់សព្វថ្ងៃប្រទេសកម្ពុជាពុំសូវសំបូរឫស្សីទេ
ពីព្រោះតែប្រជាកសិករកាប់គាស់យកដីធ្វើស្រែ
ធ្វើចំការសំរាប់ដាំដំនាំផ្សេងៗ
សូម្បីតែព្រៃឈើក៏ត្រូវហិនហោចស្ទើតែអស់ទៅហើយ
ពីមុនព្រៃឈើប្រមាណជាង៨០%នៅសល់តិចតួចតែប៉ុណ្ណោះ។
ក្នុងការសង្កេតរបស់ខ្ញុំឃើញថានៅមានឫស្សីមួយចំនួន
កំពុងមានគេថែរក្សាបានយ៉ាងល្អ
ហើយនិងមានសត្វព្រៃមួយចំនួនរស់នៅផងដែរ
នោះគឺមានឈ្មោះថា(សហគមន៍សង្ឃរុក្ខវ័ន្ត)ដែលស្ថិតនៅក្នុងខេត្តឧត្ដរមានជ័យ។
សកម្មភាពបែបនេះធ្វើអោយរូបខ្ញុំចាប់អារម្មណ៍និងសប្បាយចិត្ត
នៅពេលឃើញបុគ្គលម្មាក់មានឆន្ទ:ជួយប្រទេសជាតិនិងជួយស្រោចស្រង់សម្បត្តិធម្មជាតិអោយមានឡើងវិញ
ហើយនៅចុងក្រោយខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់អោយចូលរួមថែរក្សាសម្បត្តិធម្មជាតិទាំងអស់គ្នា
ដែលកំពុងរស់នៅលើផែនដីយើងនេះ៕
បូ
វិណៃ