Tuesday, October 2, 2012

ប្រវត្តិអូរខ្មោចចិន

ហេតុ​អ្វី​បាន​គេ​ហៅវា​ថា​ជា​ អូរ​ខ្មោច​ចិន​?​ ចូរ​អាន​ទាំង​អស់​គ្នា​ដោយ​សប្បាយរីក​រាយ​។​
          អូរ​ខ្មោច​ចិន​ស្ថិត​នៅភូមិ​ស្រែប្រាំង​ ឃុំ​ជើង​ទៀន​ ស្រុក​ចុង​កាល់ ​ខេត្ត​ឧត្ត​រមាន​ជ័យ​ ដែល​អូរ​នេះ​មាន​ភាព​ស្មុគ​ស្មាញ​បន្តិច​ត្រង់​ថា​យើង​ខ្ញុំ​មិន​សូវ​ដឹង​ច្បាស់​លឺ​តែ​តាម​តែ​ចាស់​ៗ​និយាយ​ប្រាប់​ត្រួសៗ​ ហើយ​ខ្ញុំលើក​យក​មក​បក​ស្រាយ​ ដើម្បី​ជូន​អ្នក​អាន​បាន​ស្គាល់​ប្រវត្តិ​អូរ​នេះនិង​ទុក​សម្រាប់​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​ដឹង​ពី​ប្រវត្តិនេះ​ព្រមទាំង​ស្រាវជ្រាវ​និង​ចង​ក្រង​បន្ត​ទៀត​។​​​ កាល​ពីសម័យ​សង្គម​រាស្រ្ត​និយម​ដែល​ដឹក​នាំដោយ​សម្តេចតា​ នរោត្តម​ សីហនុ មាន​លោក​​រដ្ឋ​មន្រ្តីល​ន់ ​នុល     ដែល​ជា​បុរ​ស​ស្នេ​ហា​​​ជាតិ​​ដោយ​ខ្លាច​ជន​បរទេស​លុក​លុយ​ចូល​ប្រទេស​កម្ពុជា​ ដោយ​ឆ្លៀត​ឱកាស​ធ្វើ​រដ្ឋប្រហារ​ទំលាក់​សម្តេចតា ដើម្បី​គ្រប់គ្រង​ប្រទេស ​ដោយ​បាន​មើល​ឃើញ​ប្រទេស​មាន​ភាព​តឹង​តែង​លំបាក​ដោយ​ជន​ជាតិ​វៀត​ណាម​ចូល​ច្រើន​លើស​លុប​​ ក៍​ធ្វើបដិវត្ដ​ប្រឆាំង​ដោយ​សម្លាប់​ជន​ជាតិ​យួន​​និង​ជន​បរទេស​មួយចំនួនទៀត​ ដែល​ជា​ជន​អន្តោ​ប្រវេសន៏​ គ្មាន​អត្តសញ្ញាណ​ច្បាស់​លាស់។ ​មាន​ថ្ងៃមួយ​យុវ​ជន​ យុវ​នារី​កំពុង​តែ​ប្រកប​របរ​ធ្វើ​ស្រែ​ចំការ​ ដែល​មាន​ជនជាតិ​ខ្មែរ​  ជន​ជាតិ​ដ៏ទៃ​ទៀត ​តែ​ភូមិ​នោះ​សម្បូរ​ជន​ជាតិ​ចិន​រស់​នៅ​ច្រើន​ជាង​គេ(​ភូមិ​នោះ​ឈ្មោះថា​ភូមិ​ចាស់)មាន​ប្រជា​ជន​ប្រមាណ​ជា​៩០​គ្រួសារ​ តែ​ដោយសា​រតែ​ប្រទេស​មាន​សង្គ្រាម​ប្រយុទ្ធ​គ្នា​ជា​មួយ​វៀត​ណា​ម ដែល​ឈ្លាន​ពាន​ទឹក​ដី​ រហូត​ដល់​សំលាប់​យ៉ាង​រង្គៀល​ ដោយ​បណ្ដែត​តាម​ទឹក​ទន្លេ​ ឈាម​ហូរ​ដាប​​ ​ទឹក​ក្រហម​ដូច​ល័ក្ខ ដោយ​ចិន​ខ្លាច​រដ្ឋ​ខ្មែរ​សម្លាប់​ ក៏នាំ​គ្នា​រត់​លាក់​ខ្លួន​ពេញ​ព្រៃ​ឆ្លង​កាត់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​ ដើម្បី​លាក់​ខ្លួន​ពួក​គេ​ធ្វើ​ដំនើ​រពី​ទិស​ខាង​ត្បូង​មក​ទិស​ខាង​ជើង​ដើម្បី​ឆ្ពោះ​មក​រក​ខេត្ត​នា​ទិស​ឧត្ដរ​ដែល​សំបូរ​ព្រៃ ​នឹង​ជ្រលង​ភ្នំ​ក្នុង​ការ​លាក់​ខ្លួន​ នឹង​រក​ស៊ីចិញ្ចឹម​ជីវិត​ តែជា​អកុសល នៅ​ពេល​គេ​ធ្វើ​ដំនើ​រឆ្លង​កាត់​ស្ទឹង​ដែល​ជាព្រំ​ប្រទល់​ខេត្ត​ឧត្តរ​សព្វ​ថ្ងៃ​ ពួក​គេឆ្លង​ផុត​ស្ទឹង​បន្តិច​ក៏​នាំ​គ្នាសំរាក​ញ៉ាំអាហា​រក្បែរ​ដៃ​ស្ទឹង​ ដែល​ហូរ​កាត់​ចូល​រលំ​មួយ​(ដែល​មាន​ ចក​ កំប្លោក​ ដើមរុន​ និង​ប្រភេទ​ពើកក្រាស់ៗ) ទឹក​ក្នុង​រលំ​នោះ​ពណ៌​ខ្មៅ​ថ្លា​ដូច​កញ្ចក់​ត្រជាក់​ស្លឹប​ ហើយ​សំបូរ​ដើម​ឈើដុះ​ក្រោម​ដណ្ដប់​ ពន្លឺថ្ងៃ​ចាំង​ចូល​តាម​ប្រលោះ​ស្លឹក​ព្រិច​ៗ​ដូច​ផ្កាយ​មក​តាម​ផ្ទៃ​ទឹក។ ​នៅចន្លោះ​ស្ទឹង​និង​រលំ​មាន​កោះមួយ​ឈ្មោះ​កោះ​ស្មោង​ ព្រោះវា​សំបូរ​ដើម​ស្មោង​ ដោយ​នៅ​ខាង​ជើង​កោះ​នោះ​មាន​បន្ទាយ​ទាហ៊ាន​មួយ​យ៉ាង​ធំ​ ដែល​ជា​ក្រវ៉ាត់​ការ​ពារ​របស់ខ្មែ​រ ​ដោយ​ទា​ហ៊ាន​បាន​ឃើញផ្សែង​
ភ្លើង​ចេញ​ពី​ក្នុង​អូរ​តូច​នោះ​ គឺ​គេនាំ​គ្នា​រង្កិល​ខ្លួន​យ៉ាង​ស្ងៀម​ស្ងាត់​ ដោយ​ពួក​គេ​ស្មាន​ថា​យួន​ក៏​ហ៊ុំ​ព័ទ្ធ​ចាប់​ជន​ជាតិ​ចិន​ ហើយ​គេ​ក៏​នាំ​គ្នាបាញ់​សំលាប់​ទំលាក់​ចូលក្នុង​អូរ​ជា​រង្គាល​ប្រមាណ​ជា​៣០០​ទៅ​៥០០​នាក់​ ចាប់​ពីពេល​នោះមក​ពួក​គេ​ក៏​នាំគ្នា​ ហៅថា​អូរ​ខ្មោចចិ​ន​រហូត​មក​ដល់​សព្វ​ថ្ងៃ។ ​តាំង​ពីពេល​នោះ​មក​កន្លែង​អូរ​មាន​ភាព​ស្ងប់ស្ងា​ត់​ ប្រជាជន​ឈប់​នាំ​គ្នា​ទៅ​កាប់​ស្មោង​មក​ធ្វើ​ជង្រុក​ទៀត​ តែមក​ដល់​សព្វ​ថ្ងៃ​ភូមិ​និង​បន្ទាយ​ទាហាន​ត្រូវ​បាន​ផ្លាស់ទីកន្លែង​ថ្មី ​ហើយ​កន្លែង​នោះ​ក៏​ត្រូវ​បាន​​ប្រជាជ​ន​យក​ដី​ដាំ​ដំ​នាំ​ផ្សេងៗ​ ហើយ​ទាហាន​បានប​ន្សល់ទុក​នូ​វដើមហូប​ផ្លែ​ជា​ច្រើន​ដូច​ជា​ ស្វាយ​ អំពិល​ ពុទ្រា ​ស្ពឺ​ ចេក​ ត្នោត​ ល្វា ៕៚​​   បូ ​វិ​ណៃ