ផ្ទះរបស់ខ្ញុំ មិនតូចមិនធំ
សង់ជាប់នឹងដី ធ្វើអំពីឈើ
ដំបូលស័ង្កសី តែងផ្ដល់រស្មី
ផ្ដល់ក្ដីសុខសាន្ដ។
ផ្ទះតូចមែនពិត មិនឲ្យខ្វះមិត្ត
ខ្វះញាតិសន្ដាន ខ្វះលុយខ្វះប្រាក់
យើងអាចខ្វះបាន អ្វីខ្វះមិនបាន
គឺញាតិសន្ដាន។
ផ្ទះឈើតូចមួយ រស់នៅគ្មានព្រួយ
ជួបជុំសុខសាន្ដ ជាមួយគ្រួសារ
គ្មានអ្នករំខាន ជួបជុំសន្ដាន
សុភមង្គល។
ផ្ទះឈើស្រុកស្រែ រស់នៅឥតល្ហែ
គ្មានកិច្ចគេចកល បម្រើទាំងអស់
ដល់គ្រប់បុគ្គល មិនដែលអំពល់
ដល់អ្នកនៅឡើយ។
ផ្ទះនៅស្រុកស្រែ មិនស្អាតដូចគេ
ផ្ទះនៅក្រុងអើយ តែផ្ដល់ក្ដីសុខ
ឥតមានកន្តើយ សុខសាន្តត្រាណត្រើយ
ដរាបរៀងទៅ៕
no(name: )
no Email:
no Email: