ថ្ងៃនេះសែនប្លែក គួឲ្យចំឡែក
ប្លែកក្នុងចិន្ដា សំលឹងមើលមេឃ
ទាំងចិត្ដខ្លោចផ្សា ម្ដេចថ្ងៃនេះណា
មេឃមិនស្រលះ។
អ្វីៗធ្លាប់ស្រស់ ឥឡូវប្រែអស់
គ្មានសល់អ្វីខ្លះ តើមកពីអ្វី
ខ្ញុំឆ្ងល់ខ្លាំងណាស់ ឫពីអកាស
រកកលចង់ភ្លៀង។
តែចង់ប្រាប់ថា ក្នុងខែនេះណា
ប្រហែលជារាំង ខែរដូវប្រាំង
សំលេងសកសៀង ផ្គរខ្យល់មិនទៀង
រាំងភ្លៀងគ្មានខែ។
ខ្ញុំឈរសំលឹង សញ្ជឹកសញ្ជឹង
រំពឹងគ្មានល្ហែរ សង្ឃឹមថ្ងៃមួយ
ថ្ងៃផុតលែងព្រួយ ថ្ងៃល្អឥតកែ
ប្រែល្អរហូត៕
ប៉ក់ តុលា (សំណង់ស៊ីវិល) E-mail: buktola72@gmail.com |