ជាតិខ្មែរពីដើម ស្នាដៃសម្បើម
កសាង្គអង្គរ ប្រាសាទជាច្រើន
ពេញផ្ទៃហែហូរ ឥឡូវនេះប្ដូរ
ដូចមេឃនិងដី។
ខ្មែរពូជត្រួតត្រា ប្រទេសមហា
ស្ថិតនៅក្រោមដៃ ឥឡូវត្រឡប់
ខ្លួនធំដូចចៃ គេលួចទឹកដី
ស្ទើរតែបាត់បង់។
ខ្មែរមុនជាម្ចាស់ មេទ័ពខ្លាំងណាស់
ស័ក្ដធំកន្លង វាយត្រួតត្រាគេ
ប្រទេសអ្នកផង ឥឡូវបែខ្នង
ឲ្យគេត្រួតវិញ។
អង្គរបវរ ខ្មែរមុនត្រដរ
បង្កើតវាចេញ ត្រូវយួនត្រួតត្រា
ថៅកែខ្មែរវិញ ខ្មែរទោម្នេញ
ជាកម្មករគេ។
វប្បធម៌ខ្មែរល្អ ឥឡូវកករ
ខុសគ្នាជាងទ្វេ ពីមុនរាបសា
ពេលនេះយីយ៉េ យកវប្បធម៌គេ
បំភ្ល័យជាតិឯង។
ខ្មែរមុនក្លាហាន មេនាំគ្រប់ប្រាណ
មុះមុតឥតក្រែង គិតប្រយោជន៍ជាតិ
ស៊ូស្លាប់ខ្លួនឯង ឥឡូវសម្ដែង
ខ្លាចតែខ្លួនក្ស័យ។
ទឹកដីខ្មែរធំ ឥឡូវនេះផ្ដុំ
ស្ទើរប៉ុនមេដី វាបាត់ទៅណា
ឬលក់បំភ្ល័យ ឬដោយស្នាដី
សង្រាមប្រហារ។
រៀបរាប់ប៉ុណ្ណឹងចុះ បើមានកំហុស
អត់ទោសផងណា ត្បិតខ្ញុំថានេះ
ជួយជាច្រវា ជម្រុញខេមរា
ឲ្យខ្ពស់ផុសឡើង៕
ចិន ភ្នី (គីមី វិទ្យា) E-mail: chinpny@gmail.com |