Sunday, March 29, 2015

សរសៃសក់




សសេក់សរសៃ             រញេរញៃ
គឺសរសៃសក់                បាក់ធ្លាក់រយាក
បាំងមុខដំហក               ពេលប៉ះខ្យល់បក
ប៉ើសកប៉ះផ្ងា។
សក់រួញសក់ស្លូត           ប៉ះស្និតរបូត
រញៃពេញក្ដា                ត្រូវគេដើរជាន់
ជាប់ជើងអស្ចារ្យ            ដាច់ឈ្មោះកេសា
ក្លាយជាសម្រាម។
ឈ្មោះសក់ឈ្មោះថ្លៃ       ព្រោះរៀងរាល់ថ្ងៃ
លើក្បាលគ្រប់ប្រាណ      មិនដែលនៅក្រោម
ជនទាំងថ្មើរមាណ          ស័ក្កធំហួសឋាន
មិ​នខ្លាចអំណាច។
ខ្យល់បករំភើយ             សកមិនព្រួយឡើយ
ព្រោះមិនកោងកាច         កក្រើករវិច
ឥតមានភ័យខ្លាច           ព្រោះគ្មានអំណាច
ណាធំជាងទេ។
សក្រហមខ្មៅ               គយគន់យូទៅ
ស្រស់ល្អគួស្នេហ៍           សក់វែងអន្លាយ
ពេញស្មាមាសមេ           ចង់ស្ទាបថ្នមថែ
រលោងយ៉ាងណា?
ចិន ភ្នី( គីមី វិទ្យា)
E-mail: chinpny@gmail.com