Sunday, July 19, 2015

គ្រួសារអ្នកក្រ




លើករឿងគ្រួសារ                  ក្នុងចិត្តខ្លោចផ្សា           
គ្រួសារអ្នកក្រ                       យប់ថ្ងៃទឹកភ្នែក            
ជ្រែកថ្ពាល់ដ៏ល្អ                     ព្រោះតែខ្លួនក្រ
ទើបត្រូវពិកបាក។
ជាកសិករ                           ទឹកចិត្តស្មោះសរ           
រស់សែនតោកយ៉ាក               ជីវិតខ្ញុំអើយ                 
ក្រហើយលំបាក                    តើពេលណាស្រាក
ស្បើយពីទុក្ខា។
សមាជិកឈឺ                        ម្ដាយរងជំងឺ                 
ស្ទើតែមរណា                      ក្រហើយថែមឈឺ          
រាល់ថ្ងៃខ្លោចផ្សា                   ឬព្រោះគ្រួសារ
គឺជាអ្នកក្រ។
សង្ឃឹមថ្ងៃមួយ                     ជាថ្ងៃឈប់ព្រួយ           
ព្រោះរួចពីក្រ                      ខ្ញុំខំរៀនសូត្រ                      
ខំរៀនបន្ត                          សង្ឃឹមថ្ងៃល្អ
នឹងឆាប់មកដល់។
ក្រោយពេលរៀនចប់             ខ្ញុំនឹងត្រឡប់                
រកការរកផល                      មានប្រាក់កាសខ្លះ         
គ្រាន់នឹងជួយដល់                 គ្រួសារ​នឹងសល់
សង្ឃឹមសុខសាន្ដ៕
ប៉ក់ តុលា(​ សំណង់ ស៊ីវិល)
Email: buktola72@gmail.com