Sunday, July 19, 2015

កាំបិតរឹលមុខ




កាំអើយកាំបិត              កាំសំរាប់ចិត                
កាំបិតរឹលមុខ               ចាស់អើយសែនចាស់    
ប្រើមិនចេះសុខ             ពេលណាស្រណុក
រឹលមុខអស់ហើយ។
ថ្ងៃនេះថ្ងៃស្អែក              ទោះរាប់រយស្អែក          
ក៏មិនល្ហែល្ហើយ             ពិបាកខ្លាំងណាស់         
ឱកាំបិតអើយ               ពេលណាបានស្បើយ
រវល់រាល់ថ្ងៃ។
គេប្រើចិញ្រ្ចាំ                ប្រហុកត្រីមុំា                
គ្មានទំនេរដៃ                សាច់ឆ្អឹងប្រហុក           
ខ្ញុំគ្មានសំច័យ               គ្មានគិតរំពៃ
ឲ្យតែត្រូវការ។
យូរឆ្នាំយូរខែ                មិនដែលទំនេរ             
ខំធ្វើកិច្ចការ                 គ្មានគិតខ្វល់អ្វី              
អាំងចៀនស្ងោឆារ         មុនចាប់ផ្ដើមណា
គឺត្រូវការខ្ញុំ។
ទោះបីគ្រឿងផ្សំ           ខ្ញុំមិនសង្ងំ                   
ចិញ្រ្ចាំ​ហើយផ្ដុំ             អ្វើបានគ្រប់យ៉ាង          
ដោយស្នាដៃខ្ញុំ             តែសុំចិត្ដកុំ
ប្រើហើយថែផង។
ក្រោយពេលប្រើរួច       កាំបិតមុខស្រួច            
សំអាតកុំហ្មង              ខ្លិនឆ្អាបជាប់ខ្ញុំ              
អាស្រូវដល់បង            មេរោគអាចឆ្លង
ដោយសារសត្វរុយ៕
ប៉ក់ តុលា(​ សំណង់ ស៊ីវិល​ )
Email: buktola72@gmail.com