អនិច្ចាអ្នកស្រែមុខខ្មៅៗ
រស់ក្រោមកម្ដៅព្រះសូរិយា
បន្លែងថ្នាក់ថ្នមព្រៃព្រឹក្សា
កាប់គាស់រាស់ឆ្ការច្បារដំណាំ។
វាល់ព្រឹកទល់ល្ងាចប្រើកម្លាំង
ធម្មជាតិប្រឆាំងប្រឹងដុះដាំ
កាត់ព្យុះកាត់ភ្លៀងសៀងស្រាក់ស្រាំ
ធ្វើការប្រចាំប្រាំងវស្សា។
សាបព្រោះស្ទូងដករាប់រងថ្ងៃ
ស៊ូចិត្តសំចៃអហិង្សា
តក់ៗតិចៗរាប់ហិកតា
ប្រឹងប្រែងអាត្មាកើបយកផល។
វស្សាដូចប្រាំងប្រាំងវស្សា
ជនគ្រប់រូបារណ៍អត់កង្វល់
ខ្វះខាតទឹកភ្លៀងក៏តម្កល់
ដាំដុះភោគផលតាមធម្មតា។
ហត់កម្លាំងកាយមិនស្ដាយចិត្ត
ស៊ូរស់ក្រៀមស្វិតនៅរក្សា
ខ្លួនកសិករប្រឹងហានក្លា
រួមរស់ហត្ថានឹងវាលស្រែ។
ម្ដងនេះមិនគាប់ប្រសើរចិត្ត
លើកក្រោយវិមិត្រខិតខំថែ
ជីកអូប្រឡាយកាយស្រះក្បែរ
បូមទឹកដាក់ស្រែថែគ្រាប់ស្រូវ។
ដូច្នេះគ្រប់រូបចិត្តកាយា
ត្រូវចេះរក្សាកែគន់ផ្លូវ
កុំលោភលន់លឿននាំអាស្រូវ
ខូចអស់កេរ្ដិ៍ឪម៉ែដូនតា៕
ណិម សាលី(Managemeant)
E-mail:nemsaly1095@gmail.com
|