Monday, January 18, 2016

ថ្ងៃបុណ្យ៧មករា

ថ្ងៃ៧មករា                   ជាថ្ងៃខេមរា 
តែងតែកំណត់              កំណើតទី២
ដែលខ្មែររួចផុត             ពីរបបក្បត់
ប្រល័យពូជសាស្រ្ដ។
ទើបខ្មែរចំណាំ              ដាក់ចិត្តចង់ចាំ      
ចំណាំយ៉ាងច្បាស់          ជាថ្ងៃដ៏ល្អ   
ចុះជាប្រវត្តិសាស្រ្ដ          ដែលយើងគួរណាស់
គិតពិចារណា។
អ្នកខ្លះផ្ដល់គំនិត            គឺវាត្រូវពិត  
ជាថ្ងៃខេមរា                  រួបរួមកម្លាំង
ប្រឆាំងតវ៉ា                   ពលពតនោះណា
ឱ្យបែកបាក់ខ្ចាយ។
តែគិតមើលទៅ             ឱ្យស៊ីជម្រៅ 
គិតឱ្យធ្លុះធ្លាយ              មានវត្តមានយួន   
ដែលពួករដ្ឋា                 ជួលមកជួយវាយ
រំដោះជាតិខ្មែរ។
គ្រាន់តែប៉ុណ្ណឹង             ក៏ខ្មែរយើងសឹង    
ជឿឥតមានប្រែ             តាមដានសាច់រឿង
ឥតមានថ្ងៃល្ហែរ             ដែលគេតែងតែ
ចាក់មុនបោះឆ្នោត។
អ្នកខ្លះគិតថា                ៧មករា      
ជាគុណធំផុត               លើសឪពុកម្ដាយ  
ដែលផ្ដល់ជីវិត              តែគេមិនគិត
ពីគុណនេះអ្វី។
ពួកគាត់យល់ខុស         និយាយឱ្យស្មោះ   
ឥតមានបំភ័យ              គេគ្រាន់តែទុក     
វវកប្រុសស្រី                គ្រាន់យកចំណី

រឿងនយោបាយ៕
ស្ងាម ណី(ព័ត៌មានវិទ្យា)
E-mail: sngamsaney88@gmail.com