ឳភូមិកំណើត អ្នកស្រស់ល្អឆើត
នៅលើលោកា ស្រស់ស្អាតគ្មានផ្ទឹម
មិនអាចវាចា សែនស្រស់អស្ចារ្យ
មិនអាចថ្លាថ្លែង ។
ភូមិកំណើតខ្ញុំ ដែលផ្ដល់សុខុម
មិនដែលចំបែង គឺអ្នកនេះហើយ
ដែលខ្ញុំនឹងថ្លែង ខិតខំតាក់តែង
ទុកជាស្នាដៃ ។
កាលតូចរត់លេង នាំគ្នាប្រលែង
ស្ដាប់សំឡេងរៃ ទាំងថ្ងៃទាំងយប់
សែនសប្បាយក្រៃ មិនអស់អាល័យ
ពីរូបអ្នកឡើយ ។
ដំណាំហូរហៀ មានទាំងគង្គារ
សំបូរគ្មានស្បើយ ខ្យល់បរិសុទ្ធ
បក់មករំហើយ យើងកុំកន្តើយ
លំហែកាយា ។
ផ្លៃឈើគ្រប់មុខ រៀបចំទំនុក
ផ្លែមានសេដា រៀបចំទុកស្រេច
អញ្ចើញពិសារ រសជាតិអស្ចារ្យ
កម្រររកបាន ។
ផ្លែទៀបខ្នុរល្ហុង រៀបចំបំរុង
ទុកជូនកល្យាណ ពេលញ៉ាំរួចហើយ
មិនច្រើនប៉ុន្មាន សូមស្រស់ភុំផាន
ផ្ញើឪពុកម្ដាយ ។
សត្វស្រុកមិនខ្វះ រត់លេងស្អេកស្កះ
ឥតមានខ្វល់ខ្វាយ ខ្លះស៊ីចំណី
គន់មិនចេះណាយ ប្រុសស្រីគ្រប់កាយ
ស្ដាយមិនចង់ឃ្លាត ។
ខែប្រាំងស្រូវទុំ មូលមីជួបជុំ
ប្រមូលផលលាភ ខ្លះបង្ហោះខ្លែង
ខ្លះទៀតច្រូតឆ្លៀត នាំគ្នាខ្មីឃ្មាត
ឲ្យទាន់រដូវ ។
កក្ដឹករំហើយ តោះបងប្អូនអើយ
នាំគ្នាច្រូតស្រូវ កុំទុកវាយូរ
ប្រញ៉ាប់ភ្លាមទៅ ឲ្យទាន់រដូវ
កុំឲ្យខាតបង់ ។
នៅពេលរាត្រី ពួកយើងប្រុសស្រី
កុំនូវបង្អង់ នាំគ្នាលេងល្បែង
ស្រេចតែចិត្តចង់ នាំគ្នាស្រោចស្រង់
ល្បែងពីដូនតា ។
ពេលច័ន្ទពេញវង់ ចាំស្រស់ឆោមយង់
មើលហ្វូងតារា ផ្កាយរះពេញមេឃ
គាំភ្នែកនេត្រា ចង់តែទស្សនា
រាល់ពេលរាត្រី ។
ច្រូតហើយអ៊ុំទូក មនុស្សច្រើនគគោក
ទាំងប្រុសទាំងស្រី នាំគ្នារៀបចំ
ខោអាវថ្មីៗ នាំគ្នាខ្មាតខ្មី
ទៅមើលទូកង ។
គយគន់មាត់ទឹក ស្រស់ស្អាតពេកពិត
ចិត្តសែនត្រេកអរ ខ្លះនាំគ្នាច្រៀង
ខ្លះទៀតស្រែកហ៊ោ ខ្លះទៀតបន្ទរ
សប្បាយពេកក្រៃ ។
វាយោផាយផាត់ ព្រលប់យប់ស្ងាត់
កាំជ្រួចរាត្រី មិនឆ្អែតនេត្រា
គយគន់រស្មី មានប្រុសមានស្រី
សែនស្រស់សង្ហារ ។
តន្ដ្រីប្រគុំ មិត្តភក្កិជួបជុំ
រងចាំទស្សនា មានអ្នករមទម
មានអ្នកហ៊ឺហា មិនទាស់នេត្រា
សម្រស់ស្រីខ្មែរ៕
អង រស្មី( ជំនាញ IT) E-mail:reaksmeyong68@gmail.com |