Tuesday, November 10, 2015

និស្សិតជនបទ



កាលនៅ​ស្រុកស្រែ         ពុក​ម្ដាយមើល​ថែ
ថ្នាក់ថ្មម​រក្សា                 បី​បាច់កូន​ស្ងួន​
មិន​ឃ្លាត​ឡើយ​ណ         មើល​គ្រប់​កិច្ចការ​
ដើម្បី​កូន​ថ្លៃ។
តែ​ពេល​នេះ​ឃ្លាត​           ចាក​ឆ្ងាយ​ផៅ​ញាតិ​
សែន​ឆ្ងាយ​ពេក​ក្រៃ         ព្រោះ​ការ​សិក្សា​
ដែល​កូន​ស្រមៃ             ប្រឹង​ឲ្យ​ប្រពៃ​
ដើម្បី​គ្រួសារ​។
ទោះ​ឆ្ងាយ​ម្ដេច​ក្ដី​            រូប​កូន​ប្រុស​ស្រី​
មិន​រា​ឡើយ​ណា​            តស៊ូ​ជំ​នះ​
ការ​ងារ​សាលា​              ប្រឹង​យក​ផ្លែ​ផ្ការ​
មក​ជួន​ម្ដាយ​ថ្លៃ​។
ដៃ​កូន​កាន់​ប៊ិច​               សំ​ឡឹង​មិន​ព្រិច​
ស្ដាប់​គ្រូ​រាល់​ថ្ងៃ​             ណែ​នាំ​ពន្យល់​
បង្ហាត់​កូន​ថ្លៃ​                 ទឹក​ចិត្ត​លោក​ថ្លៃ
កូន​ប្រឹង​ស្រវ៉ា។
ជិះ​កង់់​កាត់​ភ្លៀង​            វេលា​មិន​ទៀ​ង​
កូន​ដល់​សាលា​              ជួប​ជុំ​មិត្តភក្រ
ខំ​ធ្វើ​កិច្ចការ                  ដែល​សាស្រ្តាចារ​
លោក​ដាក់​បង្ហើយ​​។
ឯកា​រ​ដេក​ពួន​               ការ​ញ៉ាំកូន​ស្ងួន
មិន​សូវ​ឆ្ងាញ​ឡើយ​         តែ​ក៏​សម​គួរ​
មិន​តិច​មិន​ស្បើយ​          ប៉ុណ្ណឹង​សម​ហើយ​
សម្រាប់​រូប​កូន​៕
ស្ងាម​ ក្រឹម(រូប វិទ្យា)
Email: sngamkrem@gmail.com