ថ្មនៅស្រុកស្រែ ថ្មភ្នំដុះស្លែ
ស្រុកស្រែស្រុកភ្នំ គ្មានអ្នកត្រូវការ
ស្មៅដុះជិតជុំ ថ្មដុំធំៗ
គ្មានអ្នកត្រូវការ។
ជាថ្មព្រៃភ្នំ ទោះបីជាធំ
ក៏គ្មានអ្នកណា គេចាប់អារម្មណ៍
ឫក៏ត្រូវការ ថែមទាំងគិតថា
ថ្មធំចង្រៃ។
ប៉ុន្តែថ្មក្រុង គេអ្នកឯណុង
ត្រូវការរាល់ថ្ងៃ អង្គុយលំហែ
មើលមេឃមើលផ្កាយ កើតចិត្ដស្រស់ស្រាយ
ថ្មរលោងស្អាត។
មាត់សួនមាត់បឹង មនុស្សម្នាខំប្រឹង
លើកដាក់ឈូសកាត់ មិនដែលទំនេរ
ខំប្រឹងសម្អាត សំលៀងឈូសឆាត
តាមចង់នឹកឃើញ។
ព្រះរូបសំណាក់ គេចេះធ្វើឆ្លាក់
ស្វែងរកគំហើញ បំរើសាសនា
ដុះរុសរលើញ តាមតែនឹកឃើញ
ថ្មក្រុងអស្ចារ្យ៕
ប៉ក់ តុលា(សំណង់ស៊ីវិល) Email: buktola72@gmail.com |