មុខវាំងសែនស្រស់ ក្រមុំកំលោះ
ចាស់ក្មេងយាយតា មកជួបជុំគ្នា
សប្បាយអស្ចារ្យ មានច្រើនខ្ញៀវខ្ញា
សប្បាយក្នុងសួន។
មានច្រើនពេកក្រៃ មកលេងរាល់ថ្ងៃ
សួនស្ដេចសមសួន ចេះកែដីល្បាប់
ចំណាប់ចំនួន ឲ្យកើតជាសួន
កន្លែងជួបជុំ។
មានបែបនេះហើយ សូមមិត្ដយើងអើយ
ដែលមកលេងមុំ ជួយថែរក្សា
សម្អាតរូបមុំ ឲ្យនៅក្រមុំ
ទើបអ្នកមិនណាយ។
មនុស្សម្នាច្រើនណាស់ ទាំងក្មេងទាំងចាស់
មកលំហែកាយ អារម្មណ៍ស្រស់ថ្លា
រីករាយបែកសាយ អារម្មណ៍ស្រស់ស្រសាយ
ព្រោះតែអូនស្អាត។
បក្សាបក្សី ហើរកចំណី
គ្មានភ័យទេបាទ ព្រោះវាត្រេកអរ
ឃើញសួនវាំងស្អាត វាត្រូវការស្អាត
ដូចយើងដែរតើ។
សូមជួយរក្សា យើងជាខេមរា
ត្រាច់ត្រង់ដំណើរ មានអ្វីកានន់ឆី
មានផុងដែរតើ សំរាប់បំរើ
សំរាមទាំងអស់៕
ប៉ក់ តុលា(សំណង់ស៊ីវិល) Email: buktola72@gmail.com |