គ្រូពីកំណើតមានពុកម៉ែ
ចញ្ចឹមធួនថែហៅប្រដៅ
លុះធំដឹងក្តីចូលរៀនទៅ
គ្រូប្រៀនរូបពៅនៅសាលា។
នៅវត្តអារាមមានព្រះសង្ឃ
ទូន្មានកាយអង្គឧ្យវន្ទា
គោរពព្រះគ្រូពុទ្ទធម្មា
មានចាស់ព្រឹទ្ធធាណែនាំជោគ។
ក្នុងភូមិមានញាតិស្តីប្រាប់
ប្រៀននូវទម្លាប់គូរត្រាប់យក
នៅទីការងារមាននាយក
ណែនាំស្តាប់ជក់នូវវិន័យ។
មិនថាទីណាក្នុងជីវិត
យើងមានគ្រូពិតពាសពេញដី
បើសិនចេះស្តាប់ត្រងអត្ថន័យ
ជីវិតជួបជ័យថ្កើងមិនលេង។
ដូច្នេះក្នុងនាមយើងជាមនុស្ស
ស្តាប់ហើយគិតចុះនេះកុំក្រែង
នោះយើងនឹងចេះច្រើនក្រៃលេង
ចេះគេចេះឯងជាតិថ្កើងថា្កន៕
លិន ស៊ីណេ(សំណង់ ស៊ីវិល) Email: Hisine03@gmail.com |