ឳឧត្តរមានជ័យស្រុកកំណើត
ដែលខ្ញុំបានកើតជាមួយអ្នក
ឧត្តរមានជ័យស្រុកបួនក្រុងមួយ
ដែលតែងឡើកស្ទួយខេត្តរនេះមួយ។
ឧត្តរមានជ័យស្រស់ស្អាតណាស់
ដែលមានសួនក្រាស់នៅក្រុងសំរោង
ច្រកចូលមាននាគដំរីហង្ស
ស្រស់ស្អាតពន់ពេកមានព្រះកានេស។
រឹតតែពិសេសមានវេទិការ
ដែលស្រស់សង្ហាអស្ចារ្យណាស់
តារាងយន្តហោះស្រស់នៅកណ្តាល
ដែលស្រស់ត្រកាលល្អស្អាតណាស់។
ស្រះចឹញ្ចិមត្រីមានសងខាង
ដែលជាដំណាងត្រីច្រើនណាស់
មានរូបចម្លក់សេះកុកសេក
វាជាចំណែករួមអភិវឌ្ឍន៍។
កន្លែងហាត់ប្រាណសម្រាលខ្លួន
នេះជាច្បាប់ក្បួនសំអាតខ្លួន
ពិសេសទៀតនោះវិមានឯករាជ្យ
អស្ចារ្យថែមទៀតមានរូបសំណាក។
កណ្ដាលមានផ្សារាត្រីពិត
នេះជាគំនិតអ្នកឧត្តរមានជ័យ
កន្លែងដាំដើមឈើខាងស្តាំ
ដែលតែងចំណាំពេលមានគូរ។
នៅខាងចុងមាននាគពីរពិត
ដែលស្រស់ប្រណិតជិតភូមិទៀត
នៅពេលរាត្រីភ្លើងបើកច្រាល
វាជាកណ្តាលបំភ្លើញាតិ។
នៅក្បែរសួនច្បារមានបឹងស្នោ
ដែលមនុស្សកោះករមកទស្សនា
នៅតាមដងផ្លូវមានដើមឈើ
កើតឥតស្ទើស្រស់ស្អាតណាស់។
ឧត្តរមានជ័យមានមន្ទី
គ្រប់អស់ខ្ទេខ្ទីគ្មានខ្វះអ្វី
មន្ទីនីមួយៗស្រស់ស្អាតណស់
មានមិនដែលខ្វះស្រស់ឆវី។
ក្រុងសំរោងមានវិទ្យាល័យ
ដែលស្រស់ស្អាតចរណៃគ្មានពីរ
ទីនោះមានអគាធនធាន
ដែលឆ្លងជាស្ពានឈានដល់ត្រើយ។
អគារពីរជាន់ស្រស់ស្អាតណាស់
នេះជាគំនិតមេដឺកនាំ
មានសាលាច្រើអគារទៀត
ដែលសិស្សតែងឈ្លាតតការសិក្សា។
សួនច្បារក្នុងសាលាស្អាតពិត
មានអាងត្រីពិតទង់ជាតិ
ព្រះសង្ឃជូនណាតអស្ចារ្យពិត
នេះគឹមានពិតក្នុងសាលា៕