Sunday, March 15, 2015

លុយជាអ្វី?




តើលុយជាអ្វី               ឬជាតម្លៃ
នៅក្នុងជីវិត                វាត្រឹមត្រូវទេ
ដូចដែរខ្ញុំគិត               ថាលុយនេះពិត
អន្តោងជាប់ប្រាណ។
ឬលុយជាធ្មប់               វិជ្ជាងក់ងប់
គុណយ៉ាងចំណាន        បំផ្លាញ់សត្រូវ
ដែលមករំខាន់             ឲ្យឆ្ងាយចាក់ឋាន
ផុតក្ដីហ្មងសៅ។
ឬលុយជាស្ពាន            ចម្លងអ្នកឃ្លាន
ឲ្យដល់គោលដៅ          ចម្លងអ្នកល្ងង
ចាកផុតភាពខ្លៅ           ទឹកសមុទ្យជ្រៅ
ប្រែក្លាយជារាក់។
ឬលុយជាថ្នាំ                ប្រដិតចិត្តចាំ
មុខឈាមប្រឡាក់         ព្យាបាលរបួស
ការពារថ្នមថ្នាក             ភាពឈឺដុតចាក់
បំបាត់រោគគា។
ឬលុយជាពេជ្រ             ពន្លឺពន្លេច
ចែងចាំងនេត្រា             មើលឃើញគ្រប់យ៉ាង
សំអាងកាយា               ជំនះបញ្ហា
ទាំងធំតូចក្តី។
ឬលុយជាខ្សែ               ចងប្រមូលកេរ្ត៍
ទឹកចិត្តភក្ដី                  អ្នកល្អស្មោះត្រង
ឲ្យគិតបំភ្ល័យ                ឃើញថោកថាថ្លៃ
ជីវិតវក់វី។
ឬលុយជាធ្នាក់              លួចពួនចាំទាក់
គ្រប់ទិសគ្រប់ទី             ជ្រៀតជ្រែកជីវិត
វង្វេងវក់វី                    ឃើញបីថាពីរ
គតិប្រួលប្រែ។
ឬជាតន្រ្ដី                     លោងលោមថ្នមបី
បងប្អូនពុកម៉ែ               បំបាត់អំពល់
លួងចិត្តត្រសែ              ដូចជាព្រះខែ
នាពេលយប់យន់។
ឬលុយជាកាវ               ជ័រជាប់សាហាវ
អន្តោងជាប់ខ្លួន             ទៅណាមិនដាច់
ដិតជាប់មាំធួន              ដេញតាមអង្រួន
អត់វាមិនបាន៕
ចិន ភ្នី(គីមីវិទ្យា)
E-mail: chinphny@gmail.com