Friday, March 13, 2015

មនុស្សសម័យថ្មី




កាល​សម័យដើម​                   ប្រុស​ស្រី​ឆ្លាត​ឆ្នើម
សំ​បូរ​ពេក​ក្រៃ                       របស់​បុរាណ
ប្រើ​ពេញ​ផែន​ដី​                     កិត្តិយស​ល្បាញ​ល្បី​
ទូទាំង​សកល។
ពេល​នេះ​ប្លែក​ហើយ               ឳ!ខេមរា​អើយ
គ្មាន​អ្វី​សេស​សល់​                  គេ​បំ​ផ្លាញ​អស់​
សម្បត្តិ​ទ្រព្យ​ផល់                   ខេមរា​វិល​វល
រស់​សែន​ឈឺ​ចាប់​។
អាណិត​កូន​ចៅ​                     សណ្ដាណ​ញាតិ​ផៅ​
គ្មាន​អ្នក​នាំ​ប្រាប់​                    អោយ​រស់​រងទុក្ខ​
រស់​ស្មើ​នឹង​ស្លាប់​                    រីង​រៃ​ឈឺ​ចាប់​
គ្មាន​នាក់​ណា​ជួយ។
ឃើញ​ប៉ុណ្ណឹង​ហើយ​                អ្នក​ខ្លះ​កន្តើយ
គ្មាន​អ្នក​ណា​ព្រួយ​                  សប្បាយ​ពេក​ក្រៃ​
អរ​នឹង​ជំ​នួយ​                         ខ្មៅ​ល្អក់​រលួយ
ប្រជា​រី​ង​រៃ។
ក្មេងៗ​ក្រោយ​ៗ                     សូម​កុំ​បណ្ដោយ
ត្រូវ​ក្រោក​លឿន​ក្រៃ               កុំ​ដេក​ស្ពឹក​យូ​
ណា​កូន​ម្ដាយ​ថ្លៃ                    រូត​រះ​លឿន​ក្រៃ
កសាង​ខេមរា។
ព្រោះ​យើង​ពេល​នេះ​               ត្រូវ​ការ​គិត​រិះ​
រក​ផ្លែ​រក​ផ្កា​                          មក​សាង​មាតុភូមិ
​អោយ​ល្អ​ភ្លឺ​ថ្លា​                       កុំ​អោយ​ប្រេះ​ឆា
ចម្រើន​ថ្កុំ​ថ្កាន៕
ស្ងាម ក្រឹម(រូប វិទ្យា)
E-mail: sngamkrem@gmail.com