ដៃអើយៗដៃទន់ដូចកិន្នរ
ដៃស្រីទន់ល្អស្រឡូនស្រឡៅ
គន់មើលយូៗកើតចិត្តហ្មងសៅ
ចាប់ចិត្តដិតនៅចង់ចាប់ដៃថែ។
បានឃើញម្ដង់ៗចិត្តជាប់មិនណាយ
មិនចង់ឃ្លាតកាយពីដៃមាសស្នេហ៍
បើសិនបានចាប់អង្រូនថ្នមថែ
មិនដឹងចិត្តប្រែត្រជាក់យ៉ាងណា។
ដៃពៅទាំងទ្វេរទន់ដូចសំលី
ម្រាមដៃស្រីទន់ដូចអប្សរា
រលះល្វិតល្វន់សុភាពរាបសា
មួយរយនេត្រាក៏មិនឆ្អែតដែរ។
ដៃពៅត្រជាក់ប្រៀបបានសួគ៌ា
ប្រុសលើលោកាចោមរោមមាសមេ
បើសិនមានភ័ព្វជាប់ជាគូស្នេហ៍
បានដៃទាំងទ្វេរមកថ្នាក់ថ្នមបី។
រោមដៃព័ណសលាយនឹងក្រម៉ៅ
ស្រោបសាចពាលពៅបណ្ដោយត្រង់ក្រៃ
ពណ៌ត្នោតមិនក្រាសពន្លិចសាចស្រី
ឃើញហើយយល់ន័យចាំជាក់ចិន្ដា។
ដៃពៅរលោងដូចផ្លែទំលាប់
ក្លិនសាចក្រអូបដូចជាបុប្ផា
ម្រាមដៃស្រឡូនស្រួចដូចបន្លា
ក្រចកស្រីថ្លាដូចកែវត្បូងឆ្នៃ៕ចិន ភ្នី(គី មីវិទ្យា) E-gmail: chinphny@gmail.com |