សម័យឥឡូវ ទំនើបទាំងផ្លូវ
មានទាំងសាលា ឧបករណ៍ទំនើប
គ្រប់តម្រូវការ ប្រុសស្រីគ្រប់គ្នា
សប្បាយភ្លេចរៀន។
ព្រឹកទៅសាលា ប្រាប់ម៉ាក់ប៉ាថា
ទៅសាលារៀន ស្លៀកពាក់សមរម្យ
សមតាមទំនៀម ធ្វើមុខក្រៀមៗ
លាតដៃសុំលុយ។
ម្តាយអោយមួយមឺន តិចណាស់មិនច្រើន
ធ្វើមុខឡើងស្អុយ ចរចេញពីផ្ទះ
ជិះកង់ឡើងហ៊ុយ ទៅដល់មានអី
ខារ៉ាអូខេ។
ស្រែកច្រៀងឡូឡា មិនខ្មាស់អ្នកផ្សា
ខ្លូនជាអ្នកស្រែ សេព្វគប់មិត្តភក្ក
ពាលាប៉ោឡែ ភ្លេចគិតថាម៉ែ
អោយរៀនអោយចេះ។
គិតតែដើរលេង មិនគិតខំរៀន
ស្វែងរកចំណេះ គេចពីសាលា
ស្រីស្រាស្ម័គ្រស្មោះ ភ្លេចការពារអស់
ឆ្លងអេដស៍សាមាន។
លុះថ្ងៃប្រលង តាំងលូចចម្លង
សូកលុយមិនបាន ព្រោះតែពេលនេះ
កែប្រែសព្វយ៉ាង អប់រំកសាង
រកអ្នកចេះពិត។
លុះចេញលទ្ធផល កើតក្តីកង្វល់
ទាល់ច្រកគំនិត ប្រលងក៏ធ្លាក់
ម្តាយធ្លាក់ទឹកចិត្ត រោគអេដស៍រូមរឹត
រុករានកាយា។
ខ្ញុំសូមផ្តែផ្តាំ ចូរមិត្តជូយចាំ
នឹងពិចារណា ស្រីស្រាល្បែងភ្នាល់
កុំចង់សាកណា នំាអោយកាយា
វិនាសអន្តរាយ។
ចូរខិតខំរៀន ចំណេះជាស្បៀង
នឹងជាអារហារ ចឹញ្ចឹមយើងរស់
លុះអស់សង្ខា មាតាបិតា
នឹងសង្គមជាតិ៕
លិន ស៊ីណេ(សំណង់ស៊ីវិល) E-mail: Hisine03@gmail.com |