Saturday, March 21, 2015

ក្តីសុបិន




        រាងរាល់រាត្រីមនុស្សស្រីប្រុស    
        ចូរចងចាំចុះតែងតែគេង
        សុបីនឃើញសព្វកំណប់ព្រេង   
        សុបិនលេងៗជឿមែនទែន។
        អ្នកខ្លះសុបិនឃើញពស់ធំ
        ថាគូប្រេងមុំមកប្រលែង
        សប្បាយពេកពន់ឥតចំបែង      
        ស្រែកប្រាប់គេឯងថាដល់គូ។
        ឯអ្នកផ្សេងទៀតសុបិនថា
        មានពូកទេវតាមកប្រាប់លាព
        សប្បាយពេកពន់គ្នានអ្វីប្រៀប   
        ព្រឹកឡើងប្រញាបប្រាប់អ្នកម៉ែ។
        ចរចេញយាត្រាសំដៅទៅ
        មេឆ្នោតនឹងនៅឯណាដែរ
        លូកដៃទាញលុយគិតរិះរេ
        លេខនឹងហើយវាចេញមិនខុស។       
        ចំណែកមិត្តខ្ញុំឯណោះវិញ
        វាដើរទន្ទេញថាមានគ្រោះ
        ត្រូវបង់ប្រាក់កាសអស់សក្កិយស       
        បង់ខាតកេឈ្មោះធ្លាក់ខ្លូនក្រ។
        ក្រលេកមកមើលខ្លូនខ្ញុំវិញ       
        ទឹកមុខឡើងពេញស្រស់បសល្អ
        សុបិនបានទ្រព្យគាប់បរវរ
        ទ្រព្យនោះម៉ូតូពុកទិញអោយ។
        ស្អែកឡើងមិនទាន់ចេញវាចារ   
        សូរលោកពុកថាណាម៉ូតូ
        ពុកថាទិញអោយសេរីល្អ 
        ពុកស្អែកឡើងខ្ទរថាកាលណា។
        ថាកាលយប់ម៉ិញណាលោកពុក 
        ស្ទើរធ្លាក់ថ្លើមក្តុកពុកវាចា
        សុបិនកូនតើណាអាវ៉ា     
        កូនប្រុសប្រាប់ថាអើមែនវ៉ីយ។
        បើថ្លែងរាបរាប់រឿងសុបិន
        ទោះថៃខ្មែរចិនកុំកន្តើយ
        រាប់ច្រើនថ្ងៃខែមិនអស់ឡើយ    
        សុបិនហ្នឹងហើយកើតច្រើនណាស់។
        បើយើងត្រិះរិះនឹងសិក្សា  
        តាមក្បូនតម្រាវិជ្ចាសាស្រ្ត
        សុបិនកើតឡើងដូចម្តេចខ្លះ      
        នោះយើងនឹងច្បាស់ដោយខ្លួន​ឯង។
        ដូច្នេះកូនខ្មែរទាំងប្រុសស្រី       
        គូគិតលកលៃកុំចំបែង
        កុំជឿសុបិនរឿងលាបព្រេង      
        ជឿជាក់ខ្លូន​ឯងទើបប្រសើរ។
        ខិតខំរៀនសូត្រក្រេបចំណេះ    
        ចិញ្ខឹមខ្លូនរស់យ៉ាងថ្លៃថ្នូរ
        ជូយសង្គមជាតិផុតភាពក្រ       
        សង្គមបរវរថ្លាឧត្តម
លិន ស៊ីណេ( សំណង់ ស៊ីវិល)
E-mail: Hisine03@gmail.com