Monday, February 16, 2015

បុប្ផាឧត្តរ




បុប្ផាឧត្តរ​                     មាន​ជ័យ​​ស្មោះ​ស          
ចិត្ត​ខ្ញុំ​ប្រាថ្នា​                  សុំ​ផ្ញើ​ខ្លួន​ប្រាណ​           
លើ​អ្នក​ហើយ​ណា​          សូម​ជួយ​រក្សា​
រូប​ខ្ញុំ​នេះ​ផង​។
ព្រោះ​ពូជ​អ្នក​ល្អ            សម្រស់​បវរ                 
ប្រសើរ​​កន្លង​                អ្នក​ជិត​ឆ្ងាយ​ឃើញ
​ចង់​ចង​ចំ​ណង​              ចង់​មាន​ប្អូន​បង​
គ្រប់​ស្រុក​ទាំង​ប្រាំ។
បុប្ផា​សំ​រោង​                 ចិត្ត​ល្អ​គួរ​តោង​             
ទុកជា​ចំ​ណាំ                រក្សា​សាច់​ញាតិ​             
មិន​ឲ្យ​ប្រេះ​ស្រាំ            អ្នក​គួ​ចង​ចាំ
ចំ​ណាំ​ក្នុង​ចិត្ត​។
ត្រពាំង​ប្រាសាទ           ចារិតស្អាត​បាទ            
ស្មោះ​ស្ម័គ្រ​មិន​គិត​         កែ​ប្រែ​ក្រឡាស់​            
បោក​ប្រាស់​ញាតិ​មិត្ត      មិន​មាន​គំ​និត​
បោក​ប្រាស់​វៀច​វេ។
ចុង​កាល់​នោះ​វិញ​          ក៏​ល្អ​មិន​ចាញ់​               
តែ​ង​​ស្មោះ​មិន​រេ            សុភាព​រាប​សារ​            
គួ​រ​ស្រឡាញ់​ធ្វេរ            ហើយ​ស្មោះ​ឋិត​ថេរ​
គ្មាន​អ្វី​លៀម​លាក់។
អន្លង់​វែង​ឆ្ងាយ​              តែ​សែន​សប្បាយ​          
គួ​រសម​រាក់​ទាក់​             ធម្មជាតិ​ស្រស់​ល្អ          
មាន​ដី​ត្រជាក់​               ប្រជា​គ្រប់​លក្ខណ៍
សម​នឹង​រាប់​អាន។
ឯ​នៅ​បន្ទាយ​                 អំ​ពិល​មិន​ងាយ​            
សាវ៉ា​រុញ​ច្រាន​               ស្មោះ​ត្រង់​គ្រប់​ពេល      
គ្មាន​ទេ​សាមាន្យ​            មង្គលសុខ​សាន្ត
រស់​នៅ​ថ្លៃ​ថ្នូ៕
ស្ងាម ក្រឹម(រូប វិទ្យា)
E-mail: sngamkroem@gmail.com