ក្នុងទីវាលស្ងាត់ ក្នុងដីជ្រៅបាត់
រស់សែនវេទនា មិនដែលស្គាល់ភ្លឺ
ងងឹតគ្រប់គ្រា ទុក្ខសោកផ្ដន្ទា
ឲ្យរងគ្រោះកម្ម។
យកដីធ្វើផ្ទះ ព្រោះឈើវិនាស
សាបសូនប្រេះស្រាំ រុកក្នុងដីជ្រៅ
មិនចង់រងចាំ ចង់គេចគុកកម្ម
ក្រែងក្ស័យជីវិត។
រស់ក្នុងដីភក់ ប្រៀបដូចនរក
មកជុំរុំជិត រើខ្លួនមិនរួច
កួចក្នុងងងឹត បំភ័យជីវិត
ខ្លោចផ្សាវេទនា។
ស៊ីតែភក់ជ្រាំ ខ្លួនរស់សែនទ្រាំ
នឹងខ្សែនាវា រស់ទាំងលំបាក
លើដងមាគា គ្មានអ្នកធានា
ឲ្យប្រសើរថ្លៃ។
ថោកអីថោកចុះ សុំត្រឹមតែរស់
កុំមកបំភ័យ ព្រោះជីវិតខ្ញុំ
ក៏មានតម្លៃ អ្នកគ្មានសិទ្ធអី
មកប្រមាថជេរ។
ទោះអ្នកគិតថា រូបខ្ញុំនេះណា
មិនសាកសមទេ តែខ្ញុំរស់នេះ
មិនប្រមាថគេ សុំរស់ទំនេរ
ធ្វើរឿងល្អៗ៕
ស្ងាម ក្រឹម(រូប វិទ្យា) E-mail: sngamkroem@gmail.com |