មាតាបិតា គឺជាបុប្ផា
ក្លិនឈ្ងុយកន្លង រក្សាញាតិមិត្ត
កូនចៅប្អូនបង មិនឲ្យសៅហ្មង
រងទុក្ខវេទនា។
មាតាបិតា ប្រៀបដូចផ្លែផ្កា
លូតលើមាគា ឲ្យកូនជ្រោកកោន
សា្នក់នៅគ្រប់គ្រា គ្រប់ពេលវេលា
កូនតែងអាស្រ័យ។
មាតាបិតា ជាគ្រូអាចារ្យ
បង្រៀនកូនថ្លៃ ឲ្យចេះឲ្យដឹង
គិតគូប្រពៃ គំនិតល្អក្រៃ
បណ្ឌិតគ្រប់គ្នា។
មាតាបិតា ជាអ្នកផ្សះផ្សា
រក្សាការពារ មិនឲ្យប្រកែក
ខឹងឈ្លោះទាស់គ្នា គ្រប់ពេលនិន្ទា
មិនឲ្យហ្មងសៅ។
មាតាបិតា ជាអ្នកនាំសារ
ជួនដល់កូនចៅ ពេលកូនមិនដឹង
ប្ដឹងដល់ញាតិផៅ រិះរកក្នុងក្រៅ
ជូនដល់កូនស្ងួន។
មាតាបិតា ជាទីប្រឹក្សា
យោបល់នឹមនួន ពេលពិបាកចិត្ត
ឲ្យគំនិតផ្ទួន ប្រឹក្សាមាសស្ងួន
ឲ្យនួនថ្លាភ្លឺ។
មាតាបិតា គ្រូពេទ្យទេវតា
មិនឲ្យកូនឈឺ ព្យាបាលគ្រប់អស់
គ្រប់រោគជម្ងឺ ឲ្យកូនថ្លាភ្លឺ
សុខសាន្ដចំរើន៕ស្ងាម ក្រឹម(រូប វិទ្យា) E-mail: sngamkroem@gmail.com |