ខ្ញុំសូមអគុណ កាលពីថ្ងៃមុន
អោយខ្ញុំដឹងខ្លួន ដោយមានថ្ងៃល្អ
ថ្ងៃដែលសមសួន ឲ្យខ្ញុំភ្ងាក់ខ្លួន
ដូចត្រូវភ្លើងឆក់។
ពីមុនឃើញថា
ខ្លួនធ្លាប់ឯការ
ចិត្ដក្ដៅដង្ហក់ ប៉ុន្តែឥឡូវ
គ្រប់រឿងអាក្រក់ ដែលវាបានដក់
ក៏ត្រូវរសាយ។
ដោយមានថ្ងៃមួយ បងៗបានជួយ
ខ្ញុំសែនអរក្រៃ ទឹកមុខពួកគាត់
រីករាយប្រឹមប្រីយ កែវភ្នែករំពៃ
សំលឹងមកខ្ញុំ។
នៅដៃបងស្រី ទៀនភ្លឺរំពៃ
ដោតពីលើនំ ពេលនោះងងឹត
ពួកគាត់មកជុំ នៅពីមុខខ្ញុំ
ចាប់ផ្ដើមស្រែកច្រៀង។
ខ្ញុំអរពន់ពេក លួចហូរទឹកភ្នែក
ពេលលឺសំនៀង អារម្មណ៍ក្ដុកក្ដួល
ខ្លួនប្រាណស្ទើគាំង ច្រឡំភន់ភាំង
គិតអ្វីមិនត្រូវ។
ទឹកចិត្ដបងៗ មកលើនួនល្អង
គិតសែនជ្រៀលជ្រៅ យល់ដឹងសុខទុក្ខ
សមាជិកនៅ ខ្ញុំគិតយូរទៅ
ចិត្ដសែនកក់ក្ដៅ។
បងៗខ្ញុំល្អ ទឹកចិត្ដស្មោះស
ទាំក្នុងទាំងក្រៅ ខ្ញុំសែនសំណាង
ខ្ញុំសែនកក់ក្ដៅ សូមប្រាប់ញាតិផៅ
ខ្ញុំសូមអគុណ!
៕
ប៉ក់ តុលា (សំណង់ ស៊ីវិល) E-mail: buktola72@gmail.com |