Thursday, August 22, 2013

អណ្ដូង​ យួ​ដៃ​




ដែន​ដី​ស្រុកស្រែ    ទឹក​ស្អាត​មាន​តែ​
អណ្ដូង​យួ​ដៃ​        ​អ្នក​ស្រុក​អ្នក​ភូមិ​
សប្បាយ​ពេក​ក្រៃ​   ដោ​យ​សា​រ​រាល់​ថ្ងៃ​
មាន​ទឹក​ប្រើ​ប្រាស់​។
បាន​ទឹក​នេះ​ឯង​     អ្នក​ភូមិ​ចាត់​ចែង​
ទាំង​ក្មេង​ទាំង​ចាស់  ​ ឲ្យ​បាន​គ្រប់​គ្នា​
គ្មាន​ចន្លោះ​ខ្វះ​      មាន​ទឹក​ប្រើ​បា្រស់​
គ្រប់​ភូមិ​ឃុំ​ស្រុក​។
ងារ​ជា​អណ្ដូង​      ប្រៀប​ដូច​ជា​ទង​
ដែល​ផ្ដល់​ក្ដី​សុខ​    ដល់​អ្នក​គ្រប់​គ្នា​
មិន​រា ​សំរុក​        ដើម្បី​ក្ដី​សុខ​
អ្នក​ភូមិ​ប្រជា​។
គេ​ដង​រាល់​ថ្ងៃ​      គ្មាន​ទុក្ខ​ព្រួយ​ភ័យ​
លៃបានគ្រប់គ្នា     មាន​ទាំង​ធុង​តូច​
ធុង​ធំ​មិន​រា​         ឲ្យ​តែ​ប្រជា​
មាន​ក្ដី​សប្បាយ​។
រាង​ក៏​មិន​សូវ​       ធំ​ក៏​មិន​ជ្រៅ​
តែ​មាន​​ទឹកសាយ​   បំ​រើ​អ្នក​ភូមិ​
មិន​ខ្លាច​នឿយ​កាយ    ​មិន​ភ័យ​ខ្ចាត់​ខ្ចាយ​
អន្តរាយ​អាត្មា​។
ព្រោះ​ខ្លួន​កើត​មក​   មាន​វាសនា​ជោគ​
​ជា​ទី ប្រឹក្សា​        ជំនិត​អ្នក​ភូមិ​
ដោះស្រាយ​បញ្ហា​     ជំនួយ​ប្រជា​
វេលា​ទុរ្ភិក្ស។
អ្នក​ភូមិ​ប្រជា​       សប្បាយ​គ្រប់​គ្នា​
ព្រោះ ភូមិ​មាន​ទឹក​    ប្រើ​ប្រាស់​ស្រោច​ស្រប់​
ភោគ​ផលល្ងាច​​ព្រឹក       យើង​ត្រូវ​គិត​នឹក​​
ទឹក​ដែល​បាន​ជួយ​។
ដូច​នេះ​យើង​ត្រូវ​    រក្សា​ឲ្យ​នៅ​
កុំ​មាន​ទុក្ខ​ព្រួយ​     ព្រោះ​គុណ ទឹក​នេះ​
ប្រៀប​ដូច​ជា​ត្រួយ​   ដូច​ត្បូង​ពេជ្រ​មួយ​
ដែល​មាន​តម្លៃ​។
បើ​យើង​ប្រើ​ប្រាស់​    គួរ​លៃ​ទុក​ខ្លះ​
សន្សំ​សំចៃ​          នូវ​ប្រភព​ទឹក​
អណ្ដូង​យួ​ដៃ​        ដែល​មាន​សព្វ​ថ្ងៃ​
គង់​វង្ស​ប្រពៃ​។
ខ្ញុំ​សូម​អគុណ​       រំ​ពៃ​ទុក​មុន​
ទឹក​ចិត្ត​ថ្លា​ថ្លៃ​       ព្រោះ​ប្រ​យោជន៍​រួម​
ធំ​ធេង​ពេកក្រៃ​     ត្រូវ​ចេះ​កែ​ច្នៃ​
ឲ្យ​បាន​ប្រសើ​រ​៕

ស្ងាម ក្រឹម (រូបវិទ្យា)
sngamkroem@gmail.com