Friday, December 28, 2012

ទឹកចិត្តឪពុកម្ដាយ





បទពាក្យ​៧
ខ្ញុំ​សូម​រៀប​រាប់​ប្រាប់​រឿង​ពិត​
ដែល​មាន​លើ​មិត្ត​គ្រប់​ៗ​គ្នា​
ពី​រឿង​មក​រៀន​ឆ្ងាយ​វេរា
ចាក​ឆ្ងាយ​ការ​ងារ​នៅ​ស្រែ​ចំការ​ ។
ថា​មាន​ពិត​មែន​មិន​កុហក់
មាន​នៅ​ក្នុង​ស្រុក​ឥត​មុសា​
ថា​ពិត​អាណិត​ក្នុង​ឱរា
ស្រក់​ទឹក​នេត្រា​ព្រោះ​ចាក​ឆ្ងាយ​ ។
ពេល​ចេញ​ពី​ផ្ទះ​ងាក​បែ​រ​ក្រោយ​
ពិ​ត​មិន​ចង់​ឲ្យ​ឃ្លាត​ពុក​ម្ដាយ​
ខ្លោច​ក្នុង​ចិត្ត​ណាស់​ព្រោះ​នឹក​ស្ដាយ
ស្សាវរីយ៍​ឆោម​ឆាយ​នៅ​ទី​នេះ​ ។
តែ​ធ្វើ​ម្ដេច​វា​ជា​កិច្ច​ការ
បន្ត​សិក្សា​ក្លាយ​ជា​មនុស្ស​
ឲ្យ​មាន​តម្លៃ​សាកសម​យស
ខំសាង​កេរិ៍្ត​ឈ្មោះ​ឲ្យ​ថ្លៃ​ថ្លា ។
ពេល​ចេញ​មក​ហើយ​ម្ដាយ​ជូន​ពរ​
ឲ្យ​កូន​បវរ​ហ៊ាន​ហាន​ក្លា
តស៊ូ​រៀន​សូត្រ​ខំសិក្សា
ឲ្យ​មាន​វោហារ​គ្រប់​ការងារ​ ។
ម្ដាយ​ក៏​អាណិត​កូន​ណាស់​ដែរ
ពិត​មាន​ហូរ​ហែរ​គ្រប់​និន្រ្ទា
បន់​ឲ្យ​កូន​សុខដុមរមនា​
មាន​ដល់​ពុំ​ងារ​ណា​កូន​ណា​ ។
ទឹក​ភ្នែក​ម៉ែ​ហូរ​ខ្លោច​ចិត្ត​ណាស់​
ដែល​ជួប​ប្រទះ​រឿង​ឈឺ​ផ្សារ​
តែ​ដើម្បី​កូន​ទៅ​សិក្សា
ជូត​ទឹក​នេត្រា​ហើយ​ញញឹម​ ។
លើក​ទឹក​ចិត្ត​កូន​ឲ្យ​​ខំ​ប្រឹង​
អត់​ធ្មត់​កុំ​ខឹង​ហើយ​សង្ឃឹម​
បើ​គេ​មើល​ងាយ​កុំ​ទទឹង​
បណ្ដោយ​តាម​និង​ហើយ​រិះ​គិត​ ។
បើ​គេ​ស្ដី​មក​កែ​តម្រូវ​
ឲ្យ​កូន​ត្រឹម​ត្រូវ​នោះ​ល្អ​ពិត​
តែ​បើ​ស្ដី​ខុស​កូន​រិះ​គិត​
បង្កើត​គំនិត​ហើយ​ច្នៃ​កែ ។
បើ​កូន​មិន​រិះ​គិត​អាច​ខុស
បង្ករ​ជំលោះ​មាន​ហូរ​ហែរ​
វាយ​ដំ​ច្រំ​គ្នា​ឲ្យ​មាន​តែ​
អាប់​កេរិ៍្ដ​ឈ្មោះ​ម៉ែ​ដែល​ប្រដៅ​ ។
ម្ដាយ​ស៊ូ​នឿយ​ហត់​តោក​លំបាក​
មិន​ឈប់​សម្រាក​ក្រោម​ថ្ងៃ​ក្ដៅ​
រក​លុយ​សន្សំ​ឲ្យ​កូន​ចៅ​
ដែល​រស់​ស្រុក​ក្រៅ​ក្នុង​ទី​ក្រុង​ ។
ញើស​ហូរ​ដូច​ទឹក​ចេញ​ពី​កាយ​
ចេញ​ពី​ខ្លួន​ម្ដាយ​ឪពុក​ក្នុង​
បំពេញ​ការ​ងារ​ទុក​បំរុង​
ឲ្យ​កូ​ន​ឆោម​យង់ទុក​ចាយ​វាយ​ ។
លំបាក​ណាស់​ការ​ងារ​ចំការ​
កុហក​មុសា​ថា​ស្រួល​ងាយ​
ម្ដាយ​មិន​ហត់​ទេ​ហើយ​និយាយ
ម្ដាយ​សុខសប្បាយ​ទាំង​គ្រួសារ​ ។
បិទ​បាំង​កូន​ស្ងួន​មិន​ឲ្យ​ដឹង​
ថា​ខ្លួន​ខំប្រឹង​ខ្លាំង​ប៉ុណ្ណា​
និយា​យ​តែ​រឿង​ភរ​មុសា​
បិទ​បាំង​បុត្រា​ថា​មិន​ថ្វី​ ។
ចំ​នែក​កូន​ក៏​ដឹង​ខ្លះ​ថា
ម្ដាយ​ពិត​មុសា​រ​ថា​មិន​អី​
កូន​ដឹង​អស់​ហើយ​ណា​ម្ដាយ​ថ្លៃ​
ប៉ុ​ន្តែ​ម្ដេច​ក្ដី​កូន​ខំ​សិក្សា​ ។
​រៀន​ឲ្យ​ពូកែ​ក្នុង​ថ្នាក់​រៀន​   
ដើម្បី​ជា​ស្ពាន​ល្អ​ថ្លៃ​ថ្លា​
បង្កើត​ចំនេះ​បង្កើន​បញ្ញា​
ឲ្យ​បាន​ស្រស់​ថ្លា​ក្នុង​ជី​វិត​ ។
ពេល​កូន​រៀន​ចប់​កូន​និង​រក​
ការ​ងារ​ប្រលូកឲ្យ​មាន​ពិត​
ទាំង​ការ​ងារ​ភ្លឺ​ឬ​ងងឹត
ឲ្យ​តែ​សុច្ចរិត​ស្របតាម​ច្បាប់​ ។
កូន​និង​ត្រឡប់​វិល​មក​វិញ​
ពេល​កូន​ចប់​ចេញ​កូន​ប្រញាប់
មក​ជួប​ជុំ​គ្នា​ពេល​ឆាប់ៗ
នាំ​ទាំង​ប្រដាប់​ប្រដារ​ខ្លះ ។
ការ​ងារ​សព្វ​ថ្ងៃ​វាពិបាក
មាន​ពេល​សម្រាក​តិច​តួច​ណាស់​
ប៉ុន្តែ​មិនថ្វី​​កូន​ស្វែង​ស្វះ
ប្រញាប់​រូត​រះ​ឲ្យ​លឿន​រ៉ា ។
តស៊ូ​ធ្វើ​ការ​ទាំង​ថ្ងៃ​យប់
ដើម្បី​ឲ្យ​គ្រប់​សព្វ​កិច្ចការ​
និង​វិល​ជួបជុំក្រុម​គ្រួសារ​   
យក​ថវិការជូន​អ្នក​ណា​ ។
កូន​សូម​ជំ​រាប​តែ​ប៉ុណ្ណឹង​
បក​ស្រាយ​ត្រឹម​នឹង​ឈប់​វា​ចារ​
ជូន​ពរ​លោក​អ្នក​គ្រប់​ប្រការ​
ដល់​គ្រប់​គ្នា​ណា​សុខ​មាន​ហោង​! ៕
ស្ងាម​ ក្រឹម​