Wednesday, August 14, 2013

កម្មករក្រៅស្រុក



ខ្លួន​ជា​កម្មករ​       ខិត​ខំ​បន្ត​
ធ្វើ​គ្រប់​កិច្ច​ការ     មិន​ថា​ធ្ងន់​ស្រាល​
លំបាក​យ៉ាង​ណា​          ដើម្បី​ថវិការ​
ផ្គត់​ផ្គង់​ជី​វភាព​។
​ម្យ៉ាង​ខ្លួន​ស្រុក​គេ          មិន​នឿយ​ហត់​ទេ​
លាក់​មិន​សារភាព        បើ​ត្អួញ​ថា​ហត់​
ក្រែង​បាន​លុយ​ទាប       ធ្វើ​​ខ្លួ​ន​ដូច​ប្រៀប​
មិន​អស់​កម្លាំង​។​
ញើស​ហូ​រដូច​ឈាម​      តែ​ខំ​ព្យាយាម​
ធ្វើ​ទាំង​បិទ​បាំង           ខ្លួន​ខ្សោយ​ខ្លាំង​ណាស់​
តែ​ខំ​ប្រឆាំង        ​អត់​ធ្មត់​តតាំង​
និង​ការ​នឿយ​ហត់​។
ពេល​ខ្លះ​ខ្លួន​ឈឺ​            តែ​ធ្វើ​មិន​លឺ​
ដូច​ល្អ​ប្រាកដ​              ធ្វើ​ម្ដេច​បើ​ខ្លួន​
តែង​តែ​អំណត់            បើ​មិន​ខំអត់​
នោះ​និង​ខូច​ការ​។
កា​រ​ងារ​ក្រៅ​ស្រុក         ជួន​ទុក្ខ​ជួន​សុខ​
តាម​សភាព​ការណ៍        ធ្វើ​ទាំង​ភិត​ភ័យ​
ព្រោះ​ខ្លាច​មេការ          ដក​ហូត​មុខ​ងារ​
ឲ្យ​ចេញ​ក្រៅ​ក្រុម​។
បើ​ការ​ស្រុក​យើង         លុយ​ខែ​មិន​ឡើង​
មិន​សូវ​សុខុម             ទៅ​រក​ស្រុក​គេ​
ក្រែង​បាន​ងារ​ធំ           ព្រោះ​ខ្លួន​ពិត​សុំ​
ជី​វភាព​ធូធា​។
ដូច​នេះ​សុំ​អ្ន​ក​​             គិត​គូ​បញ្ជាក់​
ឲ្យ​ដល់​ប្រជា​              មាន​ភាព​សប្បាយ​
លើ​ដង​មាគ៌ា              ធ្វើ​ឲ្យ​ប្រជា​
សំបូរ​រុង​រឿង​៕
ស្ងាម ក្រឹម (រូបវិទ្យា)
sngamkroem@gmail.com