Monday, February 16, 2015

ទឹក​សាបមួយតក់



ទឹក​សាបមួយតក់        ស្រក់ក្នុង​សមុទ្រ

ពិបាកបំផុត               នឹងបន្សាបបាន

ផ្ការុះរោយ​ហើយ          មិន​ដែល​ប្រែប្រាណ

ក្រពុំ​វិញបាន​              ដូចដើមទៀតទេ។



ប៉ីប៉ីអូនអឺយ               អូន​បានទៅគេ

អាចជួប​វិញទេ            ឬក៏យ៉ាង​ណា

បងតែ​ង​សង្ឃឹម​          នៅ​ក្នុង​ចិន្តា

ថាជួបជីវ៉ា                 ក្នុង​ក្តីសុបិន្ត៕

 
ផូ មិថុនា