ខ្ញុំសូមថ្លាថ្លែង បកស្រាយសំដែង
ពីរឿងខេត្តខ្ញុំ នៃស្រុកទាំងប្រាំង
មានតូចមានធំ ថាពិតរួមផ្ដុំ
សម្រស់ធម្មជាតិ។
មានពិតគ្រប់ស្រុក មិនភូតកុហក
បោកប្រាស់ផៅញាតិ ថារឿងទាំងនោះ
មានគ្រប់រសជាតិ ប្រាប់សន្ដានញាតិ
ឲ្យអស់សេចក្ដី។
ស្រុកទីមួយគឺ សំរោងល្អភ្លឺ
បឹងស្នោរប្រពៃ ជាទីរួមខេត្ត
ឧត្តរមានជ័យ មានឈ្មោះថ្លាថ្លៃ
កេរ្តិ៍ឈ្មោះថ្កើងថ្កាន។
រីឯទីពីរ ចុងកាល់មូលមី
មានស្ពានបុរាណ មានប្រវត្តិច្រើន
ចម្រើនប្រមាណ មានគ្រប់ភូមិស្ថាន
នាស្រុកទី ពីរ។
ចំនែកទីបី អន្លង់វែងប្រពៃ
ទីតាំងចំទី កន្លែងប្រវត្តិ
ឈឺចាប់វក់វី ភពខ្មៅគ្មានពីរ
នៃប្រវត្តិសាស្រ្ត។
ទីបួនស្អាតបាត ត្រពាំងប្រាសាទ
ទេសភាពល្អច្បាស់ គ្មានអ្វីប្រៀបធៀប
នឹងព្រៃខ្ចីចាស់ មានភាពល្អណាស់
នៃស្រុកព្រៃភ្នំ។
រីឯកូនពៅ ដែលចិត្តដិតនៅ
ក្នុងដួងចិត្តខ្ញុំ មានប្រាសាទចាស់
ទាំងតូចទាំងធំ ឈ្មោះក៏សមរម្យ
បន្ទាយអំពិល៕ ស្ងាម ក្រឹម (រូបវិទ្យា) sngamkroem@gmail.com |