Thursday, July 31, 2014

ភ្លៀងរលឹមនារដូវវស្សា




        នឹក​គ្រា​កន្លង​                 ធ្លាប់​ញ៉ាំ​ក្ដាម​ខ្យង​          
កាល​នៅស្រុក​ស្រែ         នឹក​ដល់​បង​ប្អូន​     
ពុក​ហើយ​នឹងម៉ែ            ដក​ស្ទូង​ក្នុង​ស្រែ​
សែន​សប្បាយ​ក្រៃ។
        ខ្ទម​លើ​ដី​ទួល​               ទឹក​ហូរ​ខ្មាញ់​ខ្មួល​          
សំ​ណាប​ប្រពៃ              ត្រាំ​ទឹក​គ្រប់​គ្រាន់​
ក្នុង​ចិត្ត​អរ​ក្រៃ               សន្ទូង​ខៀវ​ខ្ចី​
        ទឹក​លៃ​គ្រប់​ស្រែ។
        ពេល​នេះ​រលឹម​              ទឹក​ហូរ​រឹមៗ​                 
នា​ដែន​ស្រុក​ស្រែ​​           មើល​កំពូល​ភ្នំ​       
បែក​ផ្សែង​ផង​ដែរ           គ្រប់វាល​ឃើញ​តែ
ដំ​នាំ​ប្រជា​។​
        នា​ពេល​ព្រលឹម​             ក្រោម​ភ្លៀង​រលឹម​          
លើ​ដែន​ពសុធា             មាន​ភាព​អ៊ូរ​អរ​     
សប្បាយ​គ្រប់​គ្រា​           គ្មាន​អ្វី​រាំង​រា
        បង្អាក់​ដំណើរ​។
        នា​ដែន​ស្រុក​ស្រែ​           សប្បាយ​ម្យ៉ាង​ដែរ         
ចិត្ត​សែន​ប្រសើរ​            គ្មាន​អ្វី​ខ្វល់​ខ្វាយ​   
នឿយ​ណាយ​ដំណើរ​       ស្រួល​រត់​ស្រួល​ដើរ​
        គ្មាន​កើត​ហ្មង​សៅ​៕
ស្ងាម ក្រឹម (រូប វិទ្យា)
sngamkrem@gmail.com