ប្រវត្តិប្រាសាទព្រហ្មកិល
ដោយ យ៉េន សុជាតិ
ប្រាសាទព្រហ្មកិលមានភាពចាស់បន្តិចហើយប្រាសាទនេះស្ថិតនៅក្នុងភូមិ បោស
មែក ឃុំ ជើងទៀនស្រុក ចុងកាល់ ខេត្តឧត្តរមានជ័យ ប្រាសាទនេះស្ថិតនៅទិសខាងត្បូងភូមិជាប់នឹងស្ពានអូជីកដែលជាព្រំប្រទល់រវាងខេត្តសៀមរាបនិងខេត្តឧត្តរមានជ័យ ដែលមើលពីផ្លូវជាតិលេខ៦៩ ទៅ ឃើញតែកំពូលប្រាសាទផុសចេញ ពីព្រៃជិតស្ពានអូជីក ស្ដី
។
មិនតែប៉ុណ្ណោះប្រាសាទព្រហ្មកិលនេះមានប្រវត្តិទាក់ទងនិងរឿងតាដំបងក្រញូង តែ
បើ តាមការនិយាយលោកតា ធឹង ថុល គាត់មានប្រសាសន៍ថា កាលដើមឡើយមានអ្នក
មានបុណ្យបានមកចាប់កំណើតក្នុងផ្ទៃស្ត្រីម្នាក់ ប៉ុន្តែមិនដឹងគាត់មកចាប់កំណើតនៅក្នុងខេត្តណាច្បាស់លាស់ទេ កាលនោះស្ដេចពីសម័យមុនបានលឺថាបើអ្នកមានបុណ្យមកចាប់កំណើតហើយនោះ និងមានអ្នកគ្រងរាជ្យបន្តទៀត ពេលលឺដូច្នេះស្ដេចមានការព្រួយបារម្ភពីរាជ្យបល្ល័ង្កក៏ចាត់ឲ្យពួកអាមាត្យក្នុងវាំងដើររកស្ត្រីណាមានផ្ទៃពោះទាំងអស់គ្រប់ខេត្តក្រុងទូទាំងប្រទេសឲ្យមកពិនិត្យមើលផ្ទៃពោះតែបើកាលណាគេយកកំបោរមកលាបលើស្ត្រីមានផ្ទៃពោះបើមានភាពសើមនោះបញ្ជក់ថាមានអ្នកមានបុណ្យមកចាប់កំណើត ហើយក៏ចាប់ស្ត្រីនោះមកបូជាទាំងរស់នៅពេលយប់ទៅ ពេលដែលកំពុងបូជានោះ ក៏ផ្ទុះផ្ទៃកូនចេញទៅជាប់នឹងដុប(ព្រៃតូច) ផ្ដៅ ហើយពេលដែលរំលងបានមួយយប់ ពេលព្រឹកឡើងក៏មានអ្នកស្រុកបានធ្វើដំណើរនាំគ្នាមកកាប់ផ្ដៅមានគ្រួសារម្នាក់បានទៅកាប់ផ្ដៅបានប្រទះឃើញអ្នកមានបុណ្យជាប់លើដុបផ្ដៅ តែមានរូបរាងខ្វិនដៃខ្វិនជើងពេលនោះពួកគាត់បានយកមកចិញ្ចឹម។ លុះក្រោយពេលដែលកុមារនេះមានការធំធាត់ហើយចេះវា លុះក្រោយមកមានលឺដំណឹងមានអ្នកមានបុណ្យអ្នកភូមិក៏ផ្អើលនាំគ្នា
ទៅមើលពេលកុមារនោះលឺដូច្នេះក៏ចង់ឃើញអ្នកមានបុណ្យនិងគេ កុមារនោះបានធ្វើដំណើរកាត់តាមព្រៃ ប៉ុន្តែកុមារនេះមិនដឹងថាខ្លួនជាអ្នកមានបុណ្យទេ ពេលនោះបានជួបនិងអ្នកបររទេះបានធ្វើដំណើរកាត់តាមផ្លូវក៏សុំគេជិះផងខណៈពេលដែលឡើងជិះរទេះនោះភ្លាមស្រាប់តែបាក់រទេះអ្នកស្រុកទៅហើយពេលនោះខ្លួនគាត់ក៏ឆ្ងល់និងខ្លួនឯង ក្រោយមកគាត់បានធ្វើដំណើរទៅទៀតក៏មានរទេះបរកាត់ទៀតគាត់ក៏សុំជិះទៀតក៏បាក់រទេះភ្លាមទៅពេលនោះគាត់ក៏ឆ្ងល់នឹងខ្លួនឯង ហេតុអ្វីក៏បាក់រទេះគេទៀតខ្លួនគាត់មិនដឹងថាខ្លួនជាអ្នកមានបុណ្យទេ ពេលធ្វើដំណើរបន្តទៅទៀតក៏ប្រទះឃើញនូវកញ្ចប់បង្វេចនិងសេះមួយក្បាលគាត់ឃើញបែបនេះក៏គិតថាបើអញឡើង ជិះសេះនេះបានអញនិងអាចធ្វើដំណើរទៅបានហើយពេលនេះ។ ខណៈពេលដែលគាត់ចាប់ខ្សែសេះនោះឡើងជិះស្រាប់តែសេះនោះផ្អើលរត់ក៏ខ្សែនោះទាក់និងដៃជាប់ក៏ទាញគាត់អូសធ្វើអោយដៃរបស់គាត់ត្រង់បានម្ខាងគាត់ចាប់ផ្ដើមឆ្ងល់គាត់ក៏យកដៃ
យកជើងអោយសេះទាញធ្វើអោយដៃជើងគាត់ត្រង់អស់ទៅ ពេលនោះគាត់បានក្រឡេកមកឃើញកញ្ចប់មួយគាត់ក៏ចាប់បើកមើលទៅឃើញរបស់របរសុទ្ធតែជាសំលៀកបំពាក់ស្ដេចទាំងអស់គាត់ក៏ចាប់ផ្ដើមយកពាក់ទៅមើលអ្នកមានបុណ្យ លុះធ្វើដំណើរតាមសេះទៅដល់ព្រះរាជាវាំងក៏បានជួបនិងតាដំបងក្រញូងពេលនោះតាដំបងក្រញូងមិនអោយចូលក្នុងព្រះរាជាវាំងទេ ពេលនោះកុមារដែលមានឈ្មោះថាតាព្រហ្មកិលនោះគាត់មិនសុខចិត្តទេ គាត់ចង់ឃើញអ្នកមានបុណ្យគាត់ក៏សម្រុកចូលពេលនោះ តាដំបងក្រញូងបានដាក់ខសន្យាថាបើអ្នកឯងប្រកួតឈ្នះយើងនិងអោយឯងចូលភ្លាម តែបើចាញ់នោះសូមអ្នកឯងទៅវិញ ពេលនោះតាព្រហ្មកិលក៏យល់ព្រមតាមតាដំបងក្រញូង ពេលដែលពួកអ្នកទាំងពីរប្រកួតគ្នាអស់រយៈពេលយូរបន្តិច តាកិលបានយកឈ្នះតាដំបងក្រញូងដោយគាត់យកដំបងវាយ តាកិលគេចហើយខុសក៏របូតដំបងពីដៃមិនដឹងធា្លក់ដល់ណាទេពេលនោះហើយដែលតាកិលបានយកឈ្នះបានហើយដំបងនោះក៏រសាត់ធ្លាក់ក្នុងខេត្តបាត់ដំបងទៅ ដូច្នេះប្រាសាទនេះវាទាក់ទងនិងខេត្តបាត់ដំបងទៅ ក្រោយមកតាកិលបានចូលទៅក្នុងព្រះរាជាវាំងពេលចូលទៅគ្មានអ្នកមានបុណ្យទេ តែតាមការពិតទៅគាត់គឺជាអ្នកមានបុណ្យទៅវិញ ហើយការបាត់ដំបងនេះធ្វើអោយតាដំបងក្រញូងរកមិនឃើញគាត់បាននិយាយថាអោយក្រអូបដូចម្អមស្អុយដូចត្មាត។ តាមគាត់និយាយបរិយាយខាងលើនេះទើបសព្វថ្ងៃគេហៅប្រាសាទនេះជាថាប្រាសាទព្រហ្មកិលរហូតដល់បច្ចុប្បន្ននេះ ហើយប្រាសាទសព្វថ្ងៃគឺមានការការពារពីរាជរដ្ឋាភិបាលផងដែរ និងមានមនុស្សទៅលេងច្រើនដែរ ពីព្រោះប្រាសាទនេះវាជាប់នឹងស្ពានទិព្វ(ហៅថាស្ពានអូជីក)ដែលជាស្ពានខណ្ឌចែកព្រំប្រទល់រវាងខេត្តឧត្តរមានជ័យនិងខេត្តសៀមរាប ហើយស្ពាននេះពេលមានមនុស្សមកលេងតែបុណ្យភ្ជុំបិណ្ឌដោយសារតែមានទឹកក្រោមស្ពានច្រើនធ្វើអោយប្រជាជនមកលេងទឹកហើយប្រាសាទនេះមានទីតាំងក្បែរនិងស្ពាននោះ។
ការដែលមិនមានមនុស្សឆ្លងកាត់តាមផ្លូវនោះមិនចូលទៅមើល ក៏ដោយសារតែគ្មានផ្លូវចូលទៅច្បាស់លាស់ ហើយតំបន់នោះកាលពីមុនជាតំបន់មីន ដូចនេះ ខ្ញុំសូមអំពាវនាវ ដល់អាជ្ញាធរ និង ស្ថាប័នដែលពាក់ព័ន្ធ សូមជួយធ្វើផ្លូវចូលទៅកាន់តំបន់នោះជា ជាទាក់ទាញទេសចរ ឲ្យចូលទស្សនា និងដាក់សញ្ញាសំគាល់ ឬប្រាប់ដំណឹង ដើម្បីអ្នកដំណើរឆ្លងកាត់តំបន់នោះបានដឹង និង ស្គាល់ ដូចជាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានធ្វើផ្លូវ វាងស្ពាន ទិព្វ ទៀតនោះឲ្យអ្នកដំណើរឆ្លងកាត់កាន់តែមិនស្គាល់នូវ ប្រាសាទនេះ និង មិនបាន លើកស្ទួយជីវភាពប្រជាជនក្នុងតំបន់នោះតាមសក្ដានុពលទេសចរណ៍ដែលបុព្វបុរស បានបន្សល់ទុក ក្នុងដីសុវណ្ណភូមិ៕