ឧត្តរមានជ័យខេត្តកំណើត
សំរោងល្អឆើតសួនបឹងស្នោរ
បន្ទាយអំពិលចិត្តមិនប្តូរ
ចុងកាល់តស៊ូខិតខំរៀន។
អន្លង់វែងស្នូលបណ្តូលខ្វឺត
ត្រពាំងប្រាសាទជាក្តារខៀន
នេះស្រុកទាំងប្រាំឧត្តរមាន
រួមគ្នាជាស្ពានភ្ជាប់និស្ស័យ។
ភ្លៀងធ្លាក់រលឹមសង្ឃឹមជោគ
ដួលហើយខំក្រោកសារជាថ្មី
ថ្ងៃទី៣១ខែ៨
និស្សិតប្រុសស្រីជួបរាមច្បង។
ដើម្បីផ្តោះប្តូរសួរយោបល់
អ្នកមានចម្ងល់ត្រៀមសួរផង
ខ្ញុំជានិស្សិតមានបំណង
ចង់ឲ្យប្អូនបងស្គាល់សុខទុក្ខ។
ទីតាំងយើងមានសមាគម
ប្រាំពីរជួបជុំម៉ោងខាងមុខ
សូមមិត្តទាំងអស់ក្នុងfacebook
កត់ហើយចាំទុកជួយណែនាំ។
ជួយដល់ប្អូនៗនៅស្រុកយើង
ដែលរលាកភ្លើងគ្មានអ្នកស្អំ
បើយើងរាមច្បងបានខិតខំ