Wednesday, May 25, 2011

រូបចម្លាក់​ក្នុង​វត្តប្រាសាទរាជា​សំរោង​កំពុង​ស្រែ​កហៅ​រក​អ្នក​ជួយ​រក្សា

រូបចម្លាក់ក្នុង​វត្តប្រាសាទរាជា​សំរោង​​កំពុង​​តែ​ស្រែក​ហៅ​រក​អ្នក​សាង​សង់​សារមន្ទី​សម្រាប់​តម្កល់​ទុក​វត្ថុ​ដ៏​មាន​តម្លៃ​ទាំង​នេះ និង​សម្រាប់​អ្នក​ទេសចរ​ចូល​មើល ​ពេល​ពួកគេ​ទៅ​ដល់​ទឹក​ដី​ខេត្តនេះ។ ចម្លាក់​ទាំង​នេះ​ទោះបី​ទុក​លើ​កុដ​ព្រះសង្ឃ​ក៏ដោយ​ ក៏មិន​ប្រាកដថា​មាន​សុវត្ថិភាពដែរ។ ដូចនេះ​សូម​​ ឯកឧត្តម លោក​ជំនាវ លោក​ លោកស្រី អ្នក​នាង​កញ្ញា​ និង​ជាពិសេស​អ្នក​ឧត្តរមានជ័យ ជួយសាង​សង់​ជា​សារមន្ទី​សម្រាប់ទុក​មរតក​នេះ​ដល់​កូន​ជំនាន់​ក្រោយ​មាន​ទស្សនា និង​ស្វែងយល់៕