Saturday, February 1, 2014

សត្វទា



សត្វទាប៉ាបប៉ាប                មានរោមមានស្លាប
ចុះងូចទឹកថ្លុក                    ហែលលេងសប្បាយ
ត្របុលដីភក់                     ក្តាមនៅមិនសុខ
កើតជាចំណី។
ស៊ីអស់សត្វក្តាម                ផឹកកោលដៀមដាម
ចង់ស៊ីសាច់ត្រី                   រកស៊ីមួយពោះ
រស់តែមួយថ្ងៃ                    បែកភក់បែកដី
ស្រែកយំប៉ាបប៉ាប។
ពេលស៊ីឆ្អែតហើយ            ពងមិនគិតឡើយ
ដើរចោលមិនក្រាប            អាសូរសត្វមាន់
រើសយកមកក្រាប             ញាស់ចេញដូចចាប
មាន់រកចិញ្ចិម។
ក្រុកៗហៅកូន                   បង្ហាត់តាមក្បួន
គម្ពីមានខ្លឹម                       កកេះកកាយ
ចំណីស្ងួតក្រៀម                មិនចេះលាក់លៀម
យកមកផ្ញើរកូន។
បង្រៀនគ្រប់ផ្លូវ                 ការពារសត្រូវ
អោយចេះលាក់ខ្លួន            ឧបសគ្គមកដល់
កូនចេះរត់ពួន                    សំងំលាក់ខ្លួន
ព្រោះខ្លាចសត្វធំ។
ចំណែកកូនទា                   បាត់អស់រាល់គ្នា
គិតតែស្រែកយំ                 គេខំលើកដាក់
អោយទំទ្រនំ                     រូបទាមាឌធំ
ទំមិនជាប់ឡើយ៕
ប៉ាវ​ ចន្ទ្រា (គីមីវិទ្យា)
chantreapav@gmail.com