ឧត្តរមានជ័យ ៖ សាលាបឋមសិក្សាថ្លាតកំពុងមានការទ្រុឌទ្រោមយ៉ាងខ្លាំង សិស្សជាច្រើនប្រឈមនឹងការអត់សាលារៀននៅគ្នារៀនក្នុងរោងដោលដែល ស្ថិតនៅក្នុងភូមិស្វាយចេក ឃុំ ថ្លាត ស្រុក អន្លង់វែង ខេត្ត ឧត្តរមានជ័យ ទាំងនិងគ្រូសូមឲ្យសប្បុរសជនមេត្តាជួយ។
លោកគ្រូ អ្នកគ្រូបានឲ្យដឹងថា សាលាបឋមសិក្សាថ្លាតនេះមានអាយុកាលជាយូរណាស់មកហើយ ដែលមានមួយខ្នង៥បន្ទប់នៅពេលបច្ចុប្បន្ននេះមិនអាចឲ្យសិស្សរៀនបាន ដោយសារសាលារៀននោះកំពុងពុកជើងសសរនៅតែថ្ងៃរលំប៉ុណ្ណោះ។ លោក ញាណ ទន ប្រធានការិយាល័យអប់រំយុវជន និង កីឡាស្រុក បានឲ្យកម្ពុជាថ្មីដឹងថា ឆ្នាំសិក្សា ២០១១-២០១២ សិស្សសរុប៤៣១ នាក់ស្រី ១៩២នាក់ ស្មើ១១ថ្នាក់ សាលាមត្តេយ្យ១ថ្នាក់ បុគ្គលិកសរុប៩នាក់ ស្រី៤នាក់ មាននាយកសាលាលោកឈ្មោះ សោ គន្ធា។ អាគារ២ខ្នងស្នើ ១០បន្ទប់ ប៉ុន្តែមួយខ្នងប្រាំបន្ទប់សង់ពីឈើចាស់ទ្រុឌទ្រោមលែង ដំណើការ៣ឆ្នាំហើយ បច្ចុប្បន្នខ្វះខាតបន្ទប់សិក្សា បន្ទប់ប្រជុំ និង ទីចាក់ការ។
លោកប្រធានការិយាល័យស្រុកសូមអំពាវនាវដល់អស់លោក លោកស្រី ទាំងក្នុង និង ក្រៅប្រទេសមេត្តាពិនិត្យ និង ជួយផ្ដល់អាគារសិក្សាដល់សាលាបឋមសិក្សាថ្លាតនេះផងចុះពីព្រោះសិស្ស ជាច្រើនកំពុងត្រូវការសាលារៀនខ្លាំងណាស់៕
ចាន់ធី