Thursday, January 12, 2012

ពិធីបិទវគ្គសាលារៀនស្រែកសិករ នៅស្រុកបន្ទាយអំពិល

Wednesday, 11 January 2012 11:04 | postauthoriconWritten by ផល្លី
 ដកស្រង់​ពីគេហទំព័រ អគ្គនាយដ្ឋានទូរទស្សន៍ជាតិកម្ពុជា

  កាលពីពេលថ្មីៗនេះ មានរៀបចំពិធីបិទវគ្គសាលារៀនកសិករ អាយ ភី អិម (IPM) នៅភូមិគោកឳឡោក ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។ ពិធីនេះ ប្រព្រឹត្តទៅ ដោយមានការចូលរួមពីលោក យឿន ប៊ុនថា អនុប្រធានមន្ទីកសិកម្ម ខេត្តឧត្ដរមានជ័យ ទទួល បន្ទុករួម, លោក លាង សម្បត្តិ អនុប្រធានគម្រោងរបស់ អង្គការសាហ្វាមប្រចាំ ខេត្តឧត្ដរមានជ័យ និងលោក ចាប ផាត អភិបាលស្រុក បន្ទាយអំពិល។
លោកចាប ផាត អភិបាលស្រុកបន្ទាយអំពិល បានមានមតិស្វាគមន៍ និងលើក ឡើង ពីស្ថានភាព និងលក្ខណៈទូទៅកន្លងមករបស់កសិករ ដែលភាគច្រើនគឺធ្វើស្រែ តាមទម្លាប់ ហើយ ថាវគ្គនេះពិតជាសារៈប្រយោជន៍ណាស់ដល់សកសិករ។ លោក លាង សម្បត្តិ អនុប្រធាន គម្រោងរបស់អង្គការអភិវឌ្ឍន៍ជីវភាពកសិករ (សាហ្វាម) ប្រចាំខេត្តឧត្ដរមានជ័យ ឲ្យដឹងថាៈ វគ្គសាលារៀនស្រែកសិករនេះ មានរយៈពេល ១៦អាទិត្យ ក្នុង០១អាទិត្យរៀនតែ ០១ថ្ងៃ ហើយ មានកសិករចូលរួមចំនួន ៧៦នាក់ ក្នុងនោះស្ត្រី ៤៥នាក់ ដែលមកពីភូមិពងទឹក និងគោកឳឡោក ក្នុងឃុំអំពិល លោកបញ្ជាក់ថាៈ កសិករដែលបានចូលរៀនក្នុងវគ្គនេះនឹងទទួលបាន នូវចំណេះដឹង មួយចំនួនដែលទាក់ទងនឹងវិធានការចម្រុះសម្រាប់គ្រប់គ្រងដំណាំដូចជា៖ ការគ្រប់គ្រងសត្វល្អិត មានប្រយោជន៍ វិធានការកំចាត់សត្វល្អិតចង្រៃ និងការគ្រប់គ្រងថ្នាំ គីមីកសិកម្មជាដើម....។ល។
មានប្រសាសន៍សំណេះសំណាលនាឧិកាសនោះ លោក យឿន ប៊ុនថា អនុប្រធាន មន្ទីរកសិកម្មខេត្តទទួលបន្ទុករួម បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប និង អង្គការសាហ្វាម ដែលបានសហការជាមួយមន្ទីរកសិកម្មខេត្តរៀបចំវគ្គនេះឡើង ដើម្បី ផ្ដល់នូវចំណេះដឹង ទាក់ទងនឹងវិស័យកិសិកម្មដល់កសិករនិងធ្វើការកោតសរសើរ ដល់កសិករទាំងអស់ដែល បាន ខិតខំរៀនសូត្រ ដើម្បីលើកកំពស់ការយល់ដឹង របស់ខ្លួន ក្នុងការបង្កបង្កើនផល។ ក្នុងឧិកាសនោះ ដែរ លោកក៏បានផ្ដាំផ្ញើដល់កសិករទាំងអស់ ក្រៅពីការធ្វើស្រែ ត្រូវខិតខំដាំដំណាំរួមផ្សំផ្សេងៗ បន្ថែមនិងត្រូវយកចំណេះដឹងនិង បទពិសោធន៍ថ្មីៗដែលបានទទួកលពីវគ្គនេះ ទៅអនុវត្ត​ដើម្បីឲ្យ ការធ្វើស្រែចំការរបស់ បងប្អូនទទួលបានទិន្នផលខ្ពស់ ដែលវាមិនត្រឹមតែជាការជម្រុញ​ និងគាំទ្រ គោលនយោបាយ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ប៉ុណ្ណោះទេ តែវាក៏ជាការជួយលើកស្ទួយជីវភាពគ្រួសារ របស់បងប្អូន  ឲ្យកាន់តែមានភាពល្អប្រសើរផងដែរ ។
Last Updated (Wednesday, 11 January 2012 11:13)