- ខាងជើងទល់និងស្រុករមាសហែក
- ខាងកើតទល់និងស្រុកស្វាយរៀង ស្រុករំដួល និងស្រុកកំពង់រោទ៏
- ខាងកើតទល់និងសាធារណរដ្ឋសង្គមនិយមវៀតណាម
- ខាងលិចទល់និងស្រុកកំពង់ត្របែកនិងស្រុកមេសាងខេត្តព្រៃវែង
+ រចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាល
ស្រុកចែកចេញជា១៦ឃុំគឺ ឃុំដូនស ឃុំធ្លក ឃុំពោធិរាជ ឃុំបាសាក់ ឃុំកំពង់ចំឡង ឃុំតាសួស ឃុំចំបត់ ឃុំស្វាជ្រំ ឃុំគោតព្រើង ឃុំគ្រួស ឃុំស្វាយធំ ឃុំឈឺទាល ឃុំក្រោលគោ ឃុំស្វាយជ្រំ ឃុំអង្គតាសូ ឃុំស្វាយអង្គ និង ឃុំស្វាយយា ហើយ ឃុំតាសួសជាទីប្រជុំជនរបស់ស្រុក។
+ ស្ថានភាពប្រជាជន
ស្រុកនេះមានប្រជាជនរស់នៅចំនួន៣១៧៥៧គ្រួសារ មានមនុស្ស១៤៧.២៥២នាក់ស្រី៧៦.៩៥២នាក់ ក្នុងមួយគីឡូម៉ែត្រក្រឡា។
+ សក្ដនុពលរួមរបស់ស្រុក
ផ្លូវជាតិលេខមួយពុះច្រៀកចំកណ្ដាលស្រុក(លិចកើត)មានប្រវែង១៥គ.ម។ផ្លូវលេខ៣១៧(ត្បួងជើង)តភ្ជាប់ពីក្រុងស្វាយរៀងដល់ស្រុករមាសហែក។មានបណ្ដាផ្លូវលំផ្សេង
ៗទៀតជាច្រើនខ្សែដូចជា៖ផ្លូវលំក្រាលខ្សាច់ភ្នំចេញពីក្រុងស្វាយរៀងកាត់តាមឃុំកំពង់
ចំឡង ឃុំចំបក់ ឃុំឈឺទាល និង ឃុំក្រោលគោ ភ្ជាប់ និងផ្លូវជាតិលេខ១ត្រង់ទីប្រជុំជន
ក្រោលគោ។ពីទីប្រជុំជនស្វាយជ្រំកាត់តាមឃុំស្វាយជ្រំ ឃុំគោកព្រីង ឃុំអង្គតាសូ
ឃុំស្វាយអង្គ និងឃុំស្វាយយា ដល់ព្រំប្រទល់ខេត្តព្រៃវែងត្រង់បោះព្រីងស្វាយ
យា។មួយខ្សែទៀតពីក្រុងស្វាយរៀងកាត់ឃុំបាសាក់ ឃុំសំយោង ស្រុកកំពង់រោទ៍ដល់ព្រំដែនសាធារណរដ្ឋសង្គមនិយមវៀតណាម។ទទឹងនឹងនេះនៅគ្រប់ឃុំទាំងអស់ផ្លូវត្រូវបានជួសជុលនិងកែលំអរទៅជាប្រព័ន្ធគមនាគម៍អាចឆ្វើដំណើរបាននៅគ្រប់រដួវកាល៕
និស្សិត ប៉ែន ចាន់ជីវ័ន្ត