Wednesday, November 9, 2011

ពិធី​បុណ្យ​អុំទូក​បណ្ដែត​ប្រទីប​និង​អក​អំបុក​លើក​ទី៧​ឆ្នាំ​២០១១​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

ដកស្រង់ពីគេហទំព័រ​កម្ពុជាថ្មី

ឧ​ត្ត​រ​មានជ័យ​ ៖ ​នៅ​បរិវេណ​បឹង​ស្នោ​ក្នុង​ទី​រួម​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ​មាន​រៀប​ចំ​ពិធីបុណ្យ​អុំទូក​ បណ្តែត​ ប្រទីប​និង​អក​អំបុក​លើក​ទី៧​ឆ្នាំ​២០១១​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ សេរី កុសល​ អនុប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ឯកឧត្តម ​ប៉ិច សុ​ខិ​ន ​អភិបាល​ខេត្ត​និង​លោកជំទាវ ​ឯកឧត្តម យឹម ធិ​ន ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ និង​លោកជំទាវ​ព្រម ​ទាំង​មានការ​ អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម ​លោកជំទាវ​លោក ​លោកស្រី​និង​ប្រតិភូរ​ អគ្គ​កុងស៊ុល​វៀតណាម​និង​ប្រតិភូ​ព្រះ​រាជាណាចក្រ​ថៃ​សរុប​ប្រហែល​ជា​៣ម៉ឺន​នាក់​។

បុណ្យអុំទូក​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​លើក​ទី៧នា​ឆ្នាំ២០១១នេះ​ប្រព្រឹត្តទៅ​រយៈពេល​បី​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី០៥រហូតដល់​ថ្ងៃទី០៧ខែតុលា​ឆ្នាំ២០១១ ពិធីបុណ្យ​អ៊ុំ​ទូក​នេះ​ប្រព្រឹត្ត​ទៅក្នុង គោលបំណង​ដើម្បី​រួមចំណែក​ក្នុង​ការជួយ​ថែរក្សា​ប្រពៃណី វប្ប​ធ៌​ម ទំនៀមទម្លាប់ ដ៍​ល្អ​ផូរផង របស់​ដូនតា​របស់​យើង​ដែល​បាន​បន្សល់​ទុកជា​យូ​មកហើយ​និង​ដើម្បី​បង្កើន​នូវ​សាមគ្គីភាព​គ្នា រវាង​កីឡាករ​ក៏​ដូច​ប្រជាពលរដ្ឋ​ទូទៅ​កាន់តែ​ស្និត​ស្នាល​មួយកំរិត​ថែមទៀត។



តាម​របាយការណ៍​រប​ស់លោក អ៊ឹង បូរ៉ា​ត អនុប្រធាន​អនុគណៈកម្មាធិការ​បុណ្យ​អ៊ុំ​ទូក​និង​ជា ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​បញ្ជាក់ថា​ឆ្នាំ២០១១នេះ ជា​លើក​ទី ៧ហើយ​សំរាប់​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដែល​បាន​ប្រារព្ធ​ពិធីបុណ្យ​មួយ​នេះ​ក្នុង​រយៈពេល៣ថ្ងៃ​គឺ ថ្ងៃទី០៥រហូតដល់​ថ្ងៃ០៧ខែវិច្ឆិកា​ឆ្នាំ២០១១នេះ​ដែលមាន​ទូក​ចូលរួម​ចំណុះ២២នាក់​ចំនួន២០ និង​ទូក​ចំណុះ៦នាក់​ចំនួន៩ទូក។បន្ទាប់ពី​ឯកឧត្តម សេរី កុសល មានប្រសាសន៍​រួចមក

ឯកឧត្តម ប៉ិច សុ​ខិ​ន បាន​មាន​ប្រសា​ស​ថា ពិធីបុណ្យ​អុំទូក​ថ្ងៃនេះ​ក៏​មិន អាច​កាត់​ផ្ដាច់ចេញ ពីថ្ងៃ​ប្រ​វ​តិ្ត​សាស្ត្រ៧មករា​ឆ្នាំ១៩៧៩បានដែរ​ព្រោះ​បើ​គ្មាន​គណបក្ស​ប្រជាជន​កម្ពុជា គ្មាន​ថ្ងៃ ៧មករា១៩៧៩គ្មាន​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន យើង​ក៏​គ្មាន​ឱកាស​បាន​ប្រារព្ធ​ពិធីបុណ្យ​ដ៏​មាន​សារៈសំខាន់​នេះដែរ។ឯកឧត្តម ប៉ិច សុ​ខិ​ន បាន​មាន​ប្រសា​ស​បន្តទៀតថា ជាការ​ពិតណាស់ថា​ភាព​ហូ​រក​ញ្ជៀ​វ កុះករ កងរំពង​លាយ ឡំ​និង​ស្នាមញញឹម​របស់​ប្រជាពលរដ្ឋ​នាពេលនេះ វា​ជា​ជោគជ័យ​របស់​រាជរដ្ឋាភិបាល​ដែល ដឹកនាំ​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​បាន​ចង់​ប្រែក្លាយ​តំបន់​ជាប់​ព្រំដែន​ដែល​ធ្លាប់តែ​ជា​ទីលានប្រយុទ្ធ​ពី​អតីតកាល ឲ្យ​ក្លាយ ទៅជា​តំបន់​មានការ​អភិវឌ្ឍន៍ ដែល​ពោ​ពេញ​ទៅដោយ​សុខ​ដំរ​មនា​និង​ភាពរុងរឿង​លើ​គ្រប់​វិស័យ។ឯកឧត្តម​ក៏បាន​ផ្ដាំផ្ញើរ​ដល់​ក្រុម​កីឡាករ​ទាំងអស់​បើទោះបី​ការ​ប្រ​គួ​ត​នេះ​ចាញ់​ឬ​ឈ្នះ​ក៏ដោយ តែ​នេះ​ជាការ​សបញ្ជាក់​ពី​ការរួមសាមគ្គីគ្នា ឯកភាពគ្នា​និង​ជាការ​រឹតចំណង​មិត្តភាព​ឲ្យ កាន់តែ​ល្អប្រសើរ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ។ ជា​លទ្ធផល​ការប្រកួត​រយៈពេល​បី​ថ្ងៃ​ជ័យលាភី​ចំណាត់ថ្នាក់​លេខ១បាន​ទៅលើ​ទូក​ដែលមាន ឈ្នោះ​ថា​សម្រែក​រាជ​សី​បារមី​តេ​ជោ របស់​អង្គភាព​ស្នងការ​នគរបាល​ខេត្ត លេខ២បាន ទៅលើ​ទូ​មាន ឈ្មោះថា ព្រះ​នាង​កែវ​មុន្នី​មេខា​លា​សែន​តេជះ​របស់​អង្គភាព​មន្ទីរ​ឧស្សាហកម្ម រ៉ែ​និង​ថាមពល​និង​លេខ​បី​បាន​ទៅលើ​ទូក​មាន​ឈ្មោះថា សរព្រះ​រាម​របស់​អង្គភាព​សាលាខេត្ត ។​ក្នុងនោះ​ជ័យលាភី​ទូក​ចំណុះ២២នាក់​លេខ១ បានទទួល​ថវិកា ១០០០ដុល្លារ​និង​ពាន​មួយ ,លេខ២បានទទួល​ថវិកា៥០០ដុល្លារ​និង​ពាន​មួយ,លេខ​បី បានទទួល​ថវិកា៣០០ដុល្លារ​និង ពាន​មួយ​និង​រង្វាន់​លើកទឹកចិត្ត​ទូក​ចំណុះ២២ដែល​មិន​ជាប់​ចំណាត់ថ្នាក់​ចំនួន១៧ទូក​ទៀត​ក្នុង​មួយ​ទូក​ទទួល បាន​ថវិកា៥០ម៉ឺន​រៀល​ចំណែកឯ​ទូក​ចំណុះ៦នាក់​ជ័យលាភី​លេខ១បាន ទទួល​ថវិកា៤០ម៉ឺន​រៀល,លេខ ២បានទទួល​ថវិកា៣០ម៉ឺន​រៀល​និង​លេខ​បី​បានទទួល​ថវិកា ២០ម៉ឺន​រៀល​និង​ទូក​ដែល​មិន​ជាប់​ចំណាត់ថ្នាក់​ចំណុះ៦នាក់​ចំនួន៦ទូក​ក្នុង​មួយ​ទូក​ទទួលបាន​ថវិកា១៥ម៉ឺន​រៀល​ក្នុងនោះ​កីឡាករ​អុំទូក​ចំនួន៦១២នាក់ ក្នុងម្នាក់ៗទទួលបាន​សារុង​មួយ​ផងដែរ។ចំណែកឯ​ទូក​របស់​ព្រះរាជាណាចក្រ​ថៃ​ចំនួន២ទូក​ក្នុង​មួយ​ទូក​ទទួលបាន​ពាន​កិ​តិ្ត​យស១,លិខិត​សរសើរ​មួយ​និង​កន្សែង​ម្នាក់​មួយ​ផងដែរ៕