កិច្ចសម្ភាសន៍ និស្សិត ប៊ុន បុ្រស
លោក ប៊ុន ប្រុស គឺជានិស្សិតផ្នែក ចិត្តវិទ្យា ឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានមានយោបល់ចំពោះកម្មវិធី ឧត្តរមានជ័យតែមួយ ថា៖ ចំពោះកម្មវិធីនេះពិតជាល្អ ព្រោះថាយើងមកពីឧត្តរមានជ័យយើងត្រូវចេះជួយគ្នា សាមគ្គី យើងមករស់នៅទីក្រុងភ្នំពេញខុសពីឧត្តរមានជ័យ ព្រោះទីក្រុងជាសង្គមស៊ីវិល័យ ទាំងការរស់នៅ ការនិយាយស្ដី អាកប្បកិរិយា។ យើងត្រូវចេះរួមគ្នា ចែករំលែកបទពិសោធន៍ទៅវិញទៅមក យើងត្រូវតែប្រាប់សិស្សក្រោយៗឲ្យត្រៀមខ្លួន ថាតើគាត់ត្រូវធ្វើអ្វីខ្លះដើម្បីបានជោគជ័យ។ ឧត្តរមានជ័យតែមួយ គឺសំដៅទៅលើសិស្សទាំងអស់ត្រូវចេះរួបរួមគ្នា មានទំនាក់ទំនងគ្នាការងារ ព័ត៌មាន យើងមិនត្រូវបោះបង់គ្នាទេ។ ការដែលមានទំនាក់ទំនងគ្នាអាចឲ្យយើងមានឆន្ទៈផ្ដួចផ្ដើមគំនិត ធ្វើឲ្យយើងមានបទពិសោធន៍ក្នុងការរស់នៅក្នុងក្រុងភ្នំពេញ ដោយមិនខ្លាចគេ យើងត្រូវតែហ៊ាន។
ជាចុងក្រោយនិស្សិតរូបនេះក៏បានសំណូមពរ ចង់ឲ្យសមាគមបង្កើតនូវកម្មវិធីឲ្យបានច្រើនដងចង់បានបង្កើតកម្មវិធីល្អៗទៀត ដើម្បីឲ្យនិស្សិតចេះជួយលើកទឹកចិត្តដល់អ្នកថ្មី ថាគាត់មិនស្នាក់នៅតែម្នាក់ឯងទេ៕៚