Thursday, February 14, 2013

កូនអើយម៉ែចាស់ណាស់ហើយ



កាល​កូន​ក្នុង​ផ្ទៃ​        ម្ដាយ​ថ្មម​កូន​ថ្លៃ​
ប្រៀប​ដូច​នេត្រា​       លំបាក​ខ្លាំង​ណាស់​
ឈឺ​ចាប់​ខ្លោច​ផ្សារ​    ដើម្បី​រក្សា​
ជី​វា​កូន​​ស្ងួន​​​ ។
៩ខែ១០ថ្ងៃ​               ម្ដាយ​ឈឺ​ស្ទើ​ក្ស័យ​
ព្រោះពរ​ពោះ​កូន​       ស៊ី​អត់​ស៊ី​ឃ្លាន​
ជី​វិត​ស្ទើ​សូន្យ​          ខំ​ធ្វើ​ជា​ក្បូន​
ចំលង​កូន​ថ្លៃ​ ។
ពេល​កូន​កើត​មក​      អ្នក​ម្ដាយ​ពន្លក​
រក​ថ្នាំ​ប្រពៃ​              មក​​ការ​ពារ​ខ្លួន​
ឲ្យ​បាន​ថ្លារ​ថ្លៃ​រ​         នោះ​ផុត​ទុក្ខ​ភ័យ​
សុខ​ភាព​មាំមួន​ ។
រូប​កាយ​ស្គម​ស្គាំ​       ទឹក​មុខ​ស្លេក​ស្លាំង​
ព្រោះ​តែ​កូន​ស្ងួន​       ធ្វើ​បាប​រូប​ម្ដាយ​
ដែល​ខំ​ថែ​ថួន​           ម្ដាយ​ស្ទើស្លាប់​ខ្លួន​
ព្រោះ​តែ​ខ្មី​ខ្មាត​ ។
បបរ​ស​ថ្លារ​             អ្នក​ម្ដាយ​ខំ​ហារ​
ហូប​យក​ជី​ជាតិ​        ឲ្យ​​មាន​កម្លាំង​
មើល​ថែ​កូន​ទៀត​     ពេល​ខ្លះ​ខំ​ឆ្លៀត​
បិទ​ភ្នែក​សម្រាក់​ ។
ពេល​កូ​ន​ដឹង​ក្ដី​          ចំ​រើន​ប្រពៃ​
ម្ដាយ​រឹត​លំបាក​        ព្រោះ​កូន​ធំ​មក​
ម្ដាយ​ត្រូវ​ថ្នម​ថ្នាក់     ខ្លួន​​មិន​សម្រាក​
ព្រោះ​តែ​កូន​ពៅ​ ។
​ម្ដាយ​ចាស់​ណាស់​ហើយ​     កូន​កុំ​កន្តើយ​
មើល​ថែ​គាត់​ទៅ​                កាល​កូន​នៅ​ក្មេង​
គាត់​មិន​ដែល​នៅ​                រក្សា​ប្រដៅ​
ឲ្យ​បាន​ថ្លា​រ​ថ្លៃ​រ​ ។
ពេល​នេះ​ម្ដាយ​ចាស់​           ម្ដាយ​សុំ​ប្រវះ​
ឲ្យ​កូន​សង​ដៃ​                    មើល​ថែ​ម្ដាយ​វិញ​
បំពេញ​តម្លៃ​                      ឲ្យ​ម្ដាយ​ស្រាល​ដៃ​
គ្រាន់​បាន​លំហែរ​ ។
ម្ដាយ​សុំ​អង្វរ​                     កូន​ថ្លៃ​បវរ
កូន​ឆាប់​កែ​ប្រែ​                   បី​បាច់​ម្ដាយ​ស្ងួន​
ឲ្យ​គាត់​បង្វែ​                      វិល​ជិត​ចូល​ក្បែ​រ​
វត្ត​វ៉ា​ធម៍​អា​រ៍​ ។
ព្រោះ​រូប​អ្នក​ម្ដាយ​              ត្រូវ​បានឃ្លាត​ឆ្ងាយ​
អស់​យូរ​វស្សា                    ពេល​នេះ​ម្ដាយ​សុំ​
កូន​ត្រូវ​ស្រវ៉ា​                     ឲ្យ​លោក​រក្សា
ធម៍​អារ៍​ក្នុង​ខ្លួន​ ។
គាត់​មិន​សុំ​អ្វី​            ក្រៅ​ពី​សម្ដី​
ឬក​ពារ​សម​សួន​       មើល​ថែ​ខ្លួន​ឯង​
កុំ​ក្លែង​បំពួន​             ត្រូវ​រក្សា​ខ្លួន​
ឲ្យ​ល្អ​កន្លង​ ។
ឲ្យ​ចេះ​ស្រលាញ់​      បី​បម​ខ្នក់​ខ្នាញ់​
គោ​រព​ប្អូន​បង​          ជួយ​​ទុក្ខ​ធុរៈ​
ឲ្យ​ល្អកន្លង​              ដើម្បី​ចំលង
​ញាតិ​ឲ្យ​ដល់​ត្រើយ​ ។
ឲ្យ​​កូន​មាន​​បាន​        រក្សា​កុំ​ខាន​
ប៉ុណ្ណឹង​ល្អ​ហើយ​       គាត់និង​បាន​សុខ​
បើ​​មិន​កន្តើយ​          គាត់​ក៏​បាន​ស្បើយ​
សុខ​សាន្ត​មាន​ហោង​... ៕
ស្ងាម ក្រឹម