Tuesday, October 20, 2015

បងស្រី



    បងស្រី! ពាក្យថាបងស្រីពិតជាមានន័យណាស់សម្រាប់ខ្ញុំ។ បងស្រីប្រៀបដូចជាម្តាយ បងថែរក្សាប្អូនៗបងយកចិត្តទុកដាក់បងស្រឡាញ់ថ្នមថ្នាក់ប្អូនគ្រប់ៗគ្នា រាល់ពេលបងតែងបារម្ភចំពោះប្ងូននៅពេលម្តាយមិននៅនៅពេលម្តាយមានបញ្ហាបងតែងជំនួសរាល់ការងារជាម្ដាយបងរ៉ាប់រងការងារទាំងអស់ នៅក្នុងផ្ទះបងស្រី!បងត្រូវផ្អាកការសិក្សាដោយសារតែគ្រួសារដោយសារតែឲ្យប្ងូនៗបានសិក្សាបន្ត បងធ្វើការហត់នឿយបងស៊ូទ្រាំគ្រប់យ៉ាងដើម្បីប្អូន។នៅពេលបងបានចាកពេញទៅឆ្ងាយពីផ្ទះដើម្បីធ្វើការបងក៏នៅតែបារម្ភពីពួកយើងបងផ្ញើថវិកា ដើម្បីជួយផ្គត់ផ្គង់គ្រួសារ។ នៅពេលបងមានជំងឺ បងមិនថ្ងូរមួយម៉ាត់ បងឈឺបងទ្រាំបង​មិនរអ៊ូទេបងពិបាកណាស់បងក៏នៅតែមិននិយាយអ្វីទាំងអស់។ បងមិនដែលខាននឹងស្រឡាញ់ដល់ប្អូនៗនោះទេគ្រប់បែបយ៉ាងដែលបងបានធ្វើគឺដើម្បីប្អូនដើម្បីគ្រួសារ។ចុះចំណែកប្អូនវិញតើប្អូនបានធ្វើអ្វីខ្លះទៅ? ប្អូនស្រីមិនដឹងអ្វីទាំងអស់ ប្អូនរអ៊ូដាក់បង ប្អូនស្តីបន្ទោសបងប្អូនប្រើពាក្យសម្ដីមិនគប្បីដាក់បងប្អូនសំឡុតបងប្អូនរអ៊ូរទាំយកតែចិត្តខ្លួនឯងតើមានបានគិតទេថាបងស្រីពិបាកប៉ុណ្ណាទ្រាំប៉ុណ្ណាប្អូនអកតញ្ញូណាស់។ ប្អូនគ្រប់គ្នាមិនដែលបានធ្វើឲ្យបងស្រីសប្បាយចិត្តសោះឡើយប្អូនគ្រប់គ្នាមិនបានយល់នូវអ្វីដែលបងស្រីបានធ្វើកន្លងមកនោះទេ។ ប្អូនធ្វើឲ្យបងពិបាកចិត្តប្អូនធ្វើឲ្យបងឈឺអ្វីកន្លងមកដែលប្អូនបានធ្វើមានតែផ្ដល់ទុក្ខឲ្យបងតែប៉ុណ្ណោះ។
ពេលនេះបងខំប្រឹងធ្វើការបងធ្លាក់ខ្លួនឈឺធ្ងន់បងមិនរអ៊ូទេ បងឈឺខ្លាំងណាស់មែនទេ?តើបងទ្រាំប៉ុណ្ណា?ប្អូនមិនដែលបានឃើញបងសប្បាយរីករាយស្រស់បស់ដូចជាគេដទៃទៀតសោះហេ​តុអ្វីក៏បងមិននិយាយ?ខ្ញុំទើបដឹងខ្ញុំពិតជាខុសខ្ញុំខុសណាស់ចំពោះបងស្រីប៉ុន្តែការដែលខ្ញុំដឹងខ្លួនខុសពេលនេះតើមានន័យអ្វីទៅ? បើបងស្រីជាទីស្រឡាញ់របស់ខ្ញុំគាត់ធ្លាក់ខ្លួនឈឺយ៉ាងនេះ តើខ្ញុំអាចធ្វើអ្វីបាន?។
ឱ!ខ្ញុំអើយខ្ញុំ!ខ្ញុំសែនស្តាយណាស់សែនស្តាយនូវអ្វីដែលខ្លួនបានធ្វើសែនស្ដាយនូវអ្វីដែលបានខុសកន្លងមកទៅលើបងស្រីរបស់ខ្ញុំខ្ញុំមិនគួរនោះទេ មិនគួរធ្វើបែបនេះឡើយ ហេតុអ្វីទៅ? ហេតុអីក៏ខ្ញុំល្ងង់អ្វីខ្លាំងម្លេះ? បងស្រីពិបាកចិត្ត បងស្រីឈឺស្គមរីងរៃប៉ុណ្ណឹងហើយនូវមិនដឹងអីទៀត។បងស្រីបងឈឺយ៉ាងនេះ តើឲ្យប្អូនធ្វើយ៉ាងណាទៅប្អូនមានតែពាក្យថាស្ដាយប្អូនស្ដាយណាស់បងស្រីជាទីស្រឡាញ់ឲ្យប្អូនសុំទោសរាល់កំហុសនិងទង្វើដ៏អាក្រក់កន្លងមក ប្អូននឹងគោរពស្រឡាញ់បងហើយកែប្រែរាល់ចរិតដ៏អាក្រក់នេះចេញ។ សូមឲ្យបងឆាប់ជាសះស្បើយពីជំងឺ។ ប្អូនចង់ប្រាប់ទៅបងស្រីថាប្អូនស្រឡាញ់បងណាស់ បងស្រីដ៏ល្អរបស់ប្អូន។ 
ភួន សោភា( ទេសចរណ៍)
Email: Souphea.sn@gmail.com