ប្រវត្តិសមាគម

ប្រវិត្តរបស់សមាគមនិស្សិតឧត្តរមានជ័យ

ក្នុងកំឡុងឆ្នាំ​១៩៦០ អ្នកឧត្តរមានជ័យដែលបានមក​ស្នាក់​នៅ​ទីក្រុង​ភ្នំពេ​ញ បានបង្កើត​សមាគម​​ មួយឈ្មោះថា សមាគមអ្នកឧត្តរមានជ័យ សម្រាប់ផ្តល់កន្លែង ឲ្យនិស្សិតបានស្នាក់នៅបន្តការសិក្សា តែក្រោយមកដោយសា​រ​តែប្រទេសវឹកវរនឹងសង្រ្គាម សមាគមអ្នកឧត្តរមានជ័យក៏បានបាត់ឈ្មោះ​ទៅ​វិញ។ ទោះបីជាសមាគមនេះ បាត់ទៅហើយក្តី ក៏ចាស់ៗនៅតែផ្តល់គំនិត ដើម្បីធើ្វយ៉ាងណាឲ្យ​អ្នក​ឧត្តរ​មានជ័យ ចេះជួយគ្នា សាមគ្គីគ្នាទៅទៀត។​ បន្ទាប់មក ក្រុម និស្សិតអ្នកឧត្តរមានជ័យ បានមកបន្តការសិក្សានៅឧត្តមសិក្សា​ក្នុងទីក្រុងភ្នំពេញ បានជួបការ លំបាកក្នុងការស្នាក់នៅ ហូបចុក ហើយនិងការសិក្សារបស់​​សិស្សនិស្សិតមកពីត្តរមានជ័យ នូវ មានកំរិត ព្រមទាំងស្រលាញ់ស្រុកកំណើត ហើយ​ថែម​ទាំង​​ចង់ជួយស្រុកផងនោះ ទើបធ្វើឲ្យ មានការជួបជុំរបស់និស្សិត​​ដែលកំពុងស្នាក់នៅទីក្រុងភ្នំពេញ ដើម្បីពិភាក្សារក​ដំណោះ​ស្រាយ។ ទន្ទឹម​​នឹងនោះ ក៏មានកត្តាជំរុញមួយទៀតយ៉ាងខ្លាំងផងដែរ ក៏ព្រោះ​តែចាស់ជំនាន់មុន តែងតែនិយាយថា ពីជីដូនជីតាមកពួកគាត់តែងតែ ជួយគ្នា និងសាមគ្គីគ្នាជាខ្លាំងនៅក្នុងភូមិ ដើម្បីដោះស្រាយបញ្ហាដែលពួកគាត់ជួបប្រទះ​។ ហើយនិស្សិតទាំងអស់បានបង្កើតចេញ​ ជា​រូបរាង​សមាគមនិស្សិត​ឧត្តរមាន​ជ័យ​​នេះក្នុង​ថ្ងែទី០៦ ខែមិថុនា ឆ្នាំ២០០៦ បន្ទាប់ពីបានប្រមូល ផ្តុំ​និស្សិត​​​ជួប​ប្រជុំ​ជាច្រើនលើកច្រើនសាតាំងពី​ចុងខែមីនាឆ្នាំ២០០៦និងទទួលបាន​លិខិត​ទទួល ​ស្គាល់​ ពី​​ក្រសួង​មហាផៃ្ទនៃប្រទេស​កម្ពុជា​​នាថៃ្ងទី​២៧ ខែវិច្ឆកា ឆ្នាំ២០០៨ ដែលដឹក​នាំ​ដោយ ក្រុមនិស្សិត​មក​ពី​ខេត្តឧត្តរមានជ័យ កំពុងសិក្សានៅទីក្រុងភ្នំពេញ​តាម​បណ្តា​សាកល វិទ្យា ល័យ​ នានា។

សមាគមនិស្សិតឧត្តរមានជ័យ មានគោលបំណងចូលរួម​ចំណែក​អភិវឌ្ឍ​ន៍ វិស័យអប់រំ សង្គមកិច្ច សុខភាព​ ​សុខុ​មាល​ភាព​​ ​រ​បស់​ប្រជាពល​រដ្ន​នៅ​ក្នុង​តំបន់​ផងដែរ។ ដើម្បីឆ្ពោះទៅ​គោល​បំណង​​ខាង​លើ សមាគម​មាន​ទិស​ដៅដូច​ចែង​ខាងក្រោម៖
១. ផ្តល់ឧបត្ថម្ភសិស្សនិស្សិត ដែលមានកំណើតនៅឧត្តរមានជ័យឲ្យមាន
លទ្ធភាពបន្តការសិក្សាឲ្យខ្ពង់ខ្ពស់
២. ផ្តល់ការគាំទ្រផ្នែកសុខភាពដល់ប្រជាពលរដ្ឋ
      ៣. ឧបត្ថម្ភ និងផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ សមស្របតាម
         សមត្ថភាព តាមសេចក្តី​ត្រូវការ
៤. ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស កសិកម្ម កសិឧស្សាហកម្ម សិប្បកម្ម 
និង​ជួយ​ស្វៃង​រក​ទីផ្សារ

ទស្សនៈវិស័យ
ចូលរួមលើកស្ទួយវិស័យអប់រំនៅតាមមូលដ្ឋាន និង​ជួយ​ជំរុញ​សិស្សនិស្សិត
​ឲ្យ​ឈាន​ទៅ​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​ឧត្តម ដែលជាធនធានមនុស្សប្រកបដោយ
ចំណេះដឹង សីលធម៌ ស្មោះត្រង់និងទំនួសខុសត្រូវ ដើម្បីរួមចំណែកក្នុង
អភិវឌ្ឍខេត្ត​ ក៏ដូចជាប្រទេសជាតិផងដែរ។
បេសសកម្ម
ផ្តល់នូវការជួយឧបត្ថម្ភដល់និស្សិតដែលមកពីខេត្តឧត្តរមានជ័យ និង
ការ​បណ្តុះ​បណ្តាលវិជ្ជាជីវៈ​ដល់​​ប្រជា​ពល​រដ្ឋ​នៅ​តាម​មូល​ដ្ឋានសមស្រប
តាមសម្ថភាព​ តាមសេចក្តីត្រូវការ និងឲ្យ​យល់​ដឹង​ពី​អត្ថប្រយោជន៍
នៃការអប់រំ